(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ក្រុមរដ្ឋអ៉ីស្លាម ISIS ប្រកាសថា ខ្លួនជាអ្នករៀបចំវាយប្រហារភេរវកម្មដ៏កក្រើក​លើការប្រគុំតន្ត្រី នាទីក្រុង Manchester ប្រទេសអង់គ្លេស។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ប៉ូលិសអង់គ្លេសចាប់ខ្លួនបុរសម្នាក់វ័យ២៣ឆ្នាំ សង្ស័យពាក់ព័ន្ធអំពើភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតដ៏កក្រើក​លើការប្រគុំតន្ត្រី នាទីក្រុង Manchester ដែលបណ្តាលឲ្យ​មនុស្សរហូតដល់ ២២នាក់ស្លាប់ និង៥៩នាក់រងរបួសនេះ៕