(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ប៉ូលិសអង់គ្លេសចាប់ខ្លួនបុរសម្នាក់វ័យ២៣ឆ្នាំ សង្ស័យពាក់ព័ន្ធអំពើភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតដ៏កក្រើកលើការប្រគុំតន្ត្រី នាទីក្រុង Manchester ដែលបណ្តាលឲ្យមនុស្សរហូតដល់ ២២នាក់ស្លាប់ និង៥៩នាក់រងរបួសនេះ។
ពាក់ព័ន្ធនឹងអំពើភេរវកម្មនេះ នៅមិនទាន់មានការចេញមុខអះអាងពីសំណាក់ក្រុមភេរវករណាមួយថា ជាអ្នកស្ថិតនៅក្រោយការបំផ្ទុះដ៏មហាប្រល័យនេះឡើយ ប៉ុន្តែប៉ូលិសអង់គ្លេសជឿជាក់ថា វាជាអំពើភេរវកម្មដែលបង្កឡើងដោយក្រុមរដ្ឋអ៉ីស្លាម ISIS ។
មេដឹកនាំកំពូលៗនៃស្ថាប័ន និងមហាអំណាចពិភពលោកដូចជា អគ្គលេខាធិការយូអិន និងមេដឹកនាំ សហរដ្ឋអាមេរិក ចិន បណ្តាប្រទេសអឺរ៉ុប សិង្ហបុរី កាណាដា អូស្ត្រាលី ព្រមទាំងបណ្តាប្រទេសជាមិត្តអង់គ្លេសជាច្រើនទៀតលើលោក បានចូលរួមសម្តែងសមានទុក្ខ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើភេរវកម្មនេះ៕