(បាងកក)៖ មនុស្ស ២៤នាក់ បានទទួលរងរបួស បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកមួយគ្រាប់ បានកើតមានឡើង​ទៅលើមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃចន្ទដើមសប្តាហ៍នេះតែម្តង។ នេះបើតាមការ​ចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia ដកស្រង់ពីសារព័ត៌មានថៃ PBS នារសៀលថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។

មន្ទីរពេទ្យដែលទទួលរងគ្រោះដោយគ្រាប់បែកខាងលើ គឺជាមន្ទីរពេទ្យព្រះចៅ Mongkut ស្ថិតនៅភាគ​កណ្តាលទីក្រុងបាងកក។ មនុស្សចំនួន ២៤នាក់ដែលទទួលរងគ្រោះនោះ មាន០៣នាក់រងរបួសធ្ងន់ជាងគេ និងកំពុងសម្រាកព្យាបាលនៅឡើយ ហើយអ្នករងរបួសភាគច្រើន បានត្រូវនឹងអម្បែងកញ្ចក់។

សារព័ត៌មានថៃ PBS បានចេញផ្សាយថា ការផ្ទុះបានកើតឡើងក្នុងបន្ទប់សម្រាកសម្រាប់មន្ត្រីយោធា ចូលនិវត្តន៍ ហើយពួកគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅបន្ទប់ផ្សេង​រួចរាល់ហើយ។ សម្រាប់​ប្រភពនៃគ្រាប់បែក ឬក៏ក្រុមដែលស្ថិតនៅពីក្រោយរឿងនេះ ប៉ូលិសថៃកំពុងបើកស៊ើបអង្កេតនៅឡើយ៕