(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines របស់ប្រទេសចិន បានប្រកាសឲ្យដឹងថា ខ្លួនកំពុងរៀនចំគំរោងចំណាយលុយ ២៨.៩ពាន់លានយ័នស្មើនឹង ៤.២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញយន្តហោះដឹកអ្នកដំណើរចំនួន ១៩គ្រឿង បន្ថែមទៀតយកមកធ្វើប្រតិបត្តិការដឹកអ្នកដំណើរ ដែលកំពុងកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ក្រុមហ៊ុន Hainan Airlines គឺជាអាកាសចរណ៍ស៊ីវិលមួយ ដែលមានទីស្នាក់ការនៅក្នុងទីក្រុង Haikou នៃខេត្ត Hainan ស្ថិតនៅចុងភាគខាងត្បូងរបស់ប្រទេសចិន ហើយវាគឺជាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលធំជាងគេបំផុត និងជាក្រុមហ៊ុនអាកាសចរណ៍ធំទីបួន បើគិតអំពីចំនួនយន្តហោះប្រតិបត្តិការ នៅក្នុងប្រទេសមហាយក្សនៅអាស៊ីមួយនេះ៕