(ហ្សាការតា)៖ មនុស្សបីនាក់បានបាត់បង់ជីវិត និងច្រើនជាង១៦០នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡង់ដឹកអ្នកដំណើរមួយគ្រឿង បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ នៅលើផ្ទៃទឹកក្បែរខេត្ត Java ខាងកើត ដែលស្ថិតនៅភាគខាងលិច ប្រទេសឥណ្ឌូណេស៊ី នាយប់ថ្ងៃសុក្រម្សិលមិញ។ នេះបើតាមអ្នកនាំពាក្យការិយាល័យរុករក និងជួយសង្រ្គោះជាតិឥណ្ឌូណេស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ទើបទទួលបាននៅមុននេះបន្តិច នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា មកទល់ព្រឹកថ្ងៃសៅរ៍នេះ ក្រុមភ្នាក់ងារជួយសង្រ្គោះប្រទេសឥណ្ឌូណេស៊ី នៅតែកំពុងបន្តស្វែងរកជនដែលបានបាត់ខ្លួនដោយសង្ឃឹមថា នឹងមានអ្នកនៅរស់រានមានជីវិត ស្របពេលដែលអាជ្ញាធរជំនាញ បានបើកការស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលបានបង្កឲ្យមានសោកនាដកម្មដ៏អាក្រក់មួយនេះ៕