(វ៉ាស៊ីនតោន)៖ អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក Donald Trump គឺលោក Michael Flynn នឹងមិនគោរពប្រតិបត្តិតាមដីការបង្គាប់កោះហៅរបស់ គណៈកម្មាធិការ ស៊ើបការណ៍នៃព្រឹទ្ធសភាអាមេរិក ដើម្បីចូលខ្លួនផ្តល់ឯកសារនានានោះឡើយ។ នេះបើតាមសម្តីមេធាវីរបស់លោក Flynn ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Associated Press (AP) នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
ជុំវិញការចេញដីកោះហៅខាងលើនេះ ព្រឹទ្ធសភាអាមេរិក បានធ្វើឡើងក្នុងគោលបំណងចង់បានចម្លើយពីលោក Flynn អំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក ក៏ដូចជាចំណងទាក់ទងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយនិងរដ្ឋាភិបាលប្រទេសរុស្ស៊ី។ លោក Michael Flynn ធ្លាប់បានទាមទារ អភ័យឯកសិទ្ធការពារខ្លួន នៅមុនការផ្តល់សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភា ក៏ប៉ុន្តែសភាជាន់ខ្ពស់បានទាត់ចោល សំណើររបស់លោក។
គួររំលឹកថា លោក Michael Flynn បានលាលែងពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោយលេចធ្លាយ