(ក្រុងអាហ្សាក់)៖ កីឡាករបាល់ទាត់ Dirk Kuyt សញ្ជាតិហូឡង់បានសម្រេចព្យួរស្បែកជើងជាផ្លូវការហើយក្នុងវ័យ ៣៦ឆ្នាំ បន្ទាប់ពី ជួយឲ្យក្លឹបអាជីពក្នុងស្រុករបស់គេ Feyenoord លើកពានជើងឯក Eredivisie រដូវកាលឆ្នាំ២០១៦-២០១៧ នេះ។

អតីតវិរៈបុរសរបស់ក្លឹបហង្សក្រហម Liverpool នៃចក្រភពអង់គ្លេសខាងលើនេះ បានប្រកបអាជីពជាកីឡាករដែលក្នុង តំណែងខ្សែប្រយុទ្ធអស់រយៈពេល ១៩ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៨ មក និងធ្លាប់លេងឲ្យក្លឹបល្បីៗនៅទូទាំងទ្វីបអឺរ៉ុប មានដូចជា Liverpool, Fenerbahce របស់តួកគី និងចុងក្រោយក្លឹប Feyenoord នេះបើយោងតាម Dailymail។

Dirk Kuyt ត្រូវបានគ្រូបង្វឹកកោះហៅចូលក្នុងក្រុមជម្រើសជាតិហូឡង់ក្នុងឆ្នាំ២០០៣ និងបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រ នៃ World Cup 2010 ទល់នឹងអេស្ប៉ាញផងដែរ ដែលបានត្រឹមតែរងជើងឯក ក្រោយចាញ់អេស្ប៉ាញ ១-០ នៅនាទីបន្ថែម ក្នុងប្រទេសប្រទេសអាហ្រ្វិកខាងត្បូង។

សូមទស្សនាវិដេអូ Highlight របស់កីឡាករ Dirk Kuyt មានដូចខាងក្រោមនេះ៖