Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាកម្រងរូបភាពពិសេសៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧!

17-05-2017 21:06

(បរទេស)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតមាន​ឡើង នៅទូទាំងសកលលោក ដែលសុទ្ធសឹងតែជារឿងរ៉ាវវិវឌ្ឍន៍ ដ៏គួរឲ្យចាប់​អារម្មណ៍បំផុត។ ដូច្នេះសូមទស្សនា​​កម្រងរូបភាព ដែលស្តែងពីព្រឹត្តិការណ៍​ទាំងនោះ ដូចតទៅ៖

១៖ មនុស្សស្លាប់ក្នុងបាតុកម្មនៅវេណេស៊ុយអេឡា កើនដល់ ៤២នាក់, ប្រធានាធិបតីចោទក្រុមបក្សប្រឆាំង ដែលមានអាមេរិក ពីក្រោយខ្នងថា ជាអ្នកបង្កបញ្ហាទាំងអស់!

២៖ កូរ៉េខាងត្បូងអះអាងថា កម្មវិធីផលិតមីស៊ីលកូរ៉េខាងជើង ពិតជារីកចំរើនណាស់ ខណៈការបាញ់​ផ្លោង​ចុងក្រោយត្រូវប្រព័ន្ធ THAAD ចាប់សញ្ញាបាន!

៣៖ ប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ គាំទ្រឲ្យតួកគី និងម៉ុងហ្គោលី ចូលសមាគមអាស៊ាន ទោះបីមិនស្ថិតក្នុងតំបន់ជាមួយគ្នាក្តី!

៤៖ ជើងហោះហើរចំនួន៤០ ត្រូវបើកដំណើរការឡើងវិញ ក្រោយផ្ទុះករណីភ្លើងឆេះព្រលានយន្ដហោះ Changi សិង្ហបុរី!

៥៖ NASA ចង់កសាងស្ថានីយ៍អវកាសនៅឋានព្រះច័ន្ទ ដើម្បីសម្រួលដំណើរទៅភពអង្គារ ប៉ុន្តែអ្នកវិទ្យាសាស្ត្រខ្លះបដិសេធ!

៦៖ កូរ៉េខាងជើង អំពាវនាវឲ្យអន្តរជាតិ គាំទ្រកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ព្រោះវាជាការប្រឹងប្រែង ការពារសន្តិភាពក្នុងតំបន់!

៧៖ មានការរិះគន់កាន់តែច្រើនថា លោកស្រី អោងសាន ស៊ូជី ជាមេដឹកនាំផ្តាច់ការក្នុងបក្ស និងមិនបានធ្វើតាមការសន្យា!