Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជូនបេសកជនពិសេសទៅ បញ្ចុះបញ្ចូលចិនឱ្យជួយ និយាយជាមួយកូរ៉េខាងជើង? (Video inside)

16-05-2017 21:09

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន នឹងបញ្ជូនបេសកជនពិសេសទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បី នាំសាររបស់លោកប្រាប់ថ្នាក់ដឹកនាំចិន ព្រមទាំងពិភាក្សាលើទំនាក់ទំនងទ្វេភាគី រវាងប្រទេសជិតខាងទំាងពីរ ដែលកំពុងជួបភាពរកាំរគោះដោយសារ តែការតម្លើងប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD លើឧបទី្វបកូរ៉េទប់ទល់នឹង កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។

លោក មូន ជេអ៊ីន កាលពីថ្ងៃចន្ទ បានសម្រេចចិត្តតែងតាំងអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ហេចាន់ (Lee Hae chan) ជាបេសកជន ពិសេសពាំនាំសាររបស់លោកប្រាប់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ មួយវិញទៀត បើទោះជាគេពុំទាន់ដឹងលម្អិត ពីសារទាំងនោះក៏ដោយ ក៏ប៉ុន្តែ ប្រធានបទដែលលោក លី ហេចាន់ នឹងជជែកជាមួយថ្នាក់ដឹកនាំចិន គ្មានអ្វីក្រៅតែពីសំណុំរឿងមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទំាងព្រ័ន្ធ មីស៊ីល THAAD នោះឡើយ។ ដោយឡែកជុំវិញដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying បានឱ្យដឹងថា លោក លី ហេចាន់ នឹងស្ថិតនៅទីក្រុងប៉េកាំង រយៈពេល០២ថ្ងៃដោយដំណើរ ទស្សនកិច្ចនេះ គឺបានបង្ហាញពីឆន្ទៈកូរ៉េខាងត្បូង ក្នុងការទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង និងសារៈសំខាន់នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងចិនចាប់ផ្ដើមមានភាពតានតឹង ក្រោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយប្រព័ន្ធ មីស៊ីល THAAD ដែលត្រូវបានទីក្រុងប៉េកាំង ចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ជាការឆ្លើយតបចិនបាន ដាក់ទណ្ឌកម្មមួយចំនួនលើក្រុមហ៊ុនកូរ៉េខាងត្បូង នៅក្នុងប្រទេសចិនផងដែរ៕