Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រ សម្លាប់មនុស្ស០៨នាក់ និងរងរបួស១១នាក់ នៅប្រទេសចិន

11-05-2017 08:35

(ប៉េកាំង)៖ មនុស្សយ៉ាងហោចណាស់០៨នាក់ បានស្លាប់ និងរងរបួស១១នាក់ ដោយសារតែគ្រោះរញ្ជួយដី កម្រិត៥.៥រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ស៊ីនជាំង ភាគពាយព្យប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារឃ្លំាមើលគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីនេះ បានវាយប្រហារមកលើតំបន់ Taxkorgan នៃទីក្រុង Kashgar ដោយ មានជំរៅរញ្ចួយទៅក្នុងដី៨គីឡូម៉ែត្រ៕