(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកបានសម្រចចិត្តជាលើកចុងក្រោយ ដោយបោះឆ្នោតគាំទ្រ អតីតសមាជិកភាមកពីគណបក្សសាធារណៈរដ្ឋ លោកស្រី Heather Wilson ជារដ្ឋមន្ត្រីគ្រប់គ្រងទ័ពអាកាសអាមេរិក ដែលចំណុះឲ្យក្រសួងការពាររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងការបោះឆ្នោតនៅថ្ងៃចន្ទសប្ដាហ៍នេះ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រលោកស្រី Heather Wilson ជារដ្ឋមន្ត្រីទ័ពអាកាសអាមេរិក ក្នុង សំឡេងគាំទ្រ ៧៦ទល់នឹង២២សំឡេង របស់ក្រុមព្រឹទ្ធសមាជិក មកពីគណបក្សប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា លោកស្រី Heather Wilson មានអាយុ ៥៦ឆ្នាំ បានបញ្ចប់ការសិក្សា នៅរាជបណ្ឌិតសភាកងទ័ពអាកាសអាមេរិក និងធ្លាប់ធ្វើជានាយិកាសាលា South Dakota School of Mines & Technology នៅអំឡុងឆ្នាំ២០១៣ ។ លោកស្រីបានក្លាយជាសមាជិកសភាគណបក្សសាធារណៈរដ្ឋមកពីរដ្ឋ New Mexico ពីឆ្នាំ១៩៩៨ ដល់ឆ្នំា២០០៩ ព្រមទាំងធ្លាប់បម្រើកាងារ នៅឯទីប្រឹក្សាសន្តិសុខជាតិអាមេរិកផងដែរ នៅក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី George H.W. Bush៕