(តូក្យូ)៖ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជប៉ុន បានឲ្យដឹងនាពេលភ្លាមៗនេះថា គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារតំបន់ក្បែរឆ្នេរសមុទ្រនៃកោះ Miyakejima នៅក្នុងខេត្តអូគីណាវ៉ា ក៏ប៉ុន្តែវាមិនបានបង្កឲ្យមានការប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA គ្រោះមហន្តរាយរញ្ជួយផែនដីខាងលើនេះ បានវាយប្រហារនៅជម្រៅ ១០គីឡូម៉ែត្រពីក្រោមបាតសមុទ្រ។ បើទោះបីជានឹងមានការប្រែប្រួលបន្តិចបន្តួច នៃកម្រិតនីវ៉ូទឹកសមុទ្រនៅតាមតំបន់ឆ្នេរហេតុការណ៍នេះក៏ដោយ ក៏វាពុំបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញដល់ប្រទេសជប៉ុនឡើយ។
ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន និងទីភ្នាក់ងារសង្រ្គោះបន្ទាន់នៅក្នុងតំបន់ ក៏មិនបានធ្វើសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ណាមួយ ឬអ្នករងគ្រោះណាម្នាក់ ដែលបណ្តាលមកពីការរញ្ជួយដី ក្នុងផ្ទៃសមុទ្រនេះដែរ៕