(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតលោក Emmanuel Macron ទទួលជ័យជម្នះលើគូប្រជែងរបស់ខ្លួនគឺលោកស្រី Marine Le Pen ដោយសំឡេងគាំទ្រ៦៦.០៦ភាគរយ ទល់នឹង៣៣.៩៤ភាគរយ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង។
២៖ ក្រោយលទ្ធផលបោះឆ្នោតបង្ហាញថា លោក Emmanuel Macron នឹងក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសបារាំង បាតុកម្មក៏បានផ្ទុះឡើងនៅក្នុងតំបន់ Menilmontant ស្ថិតនៅភាគខាងកើតទីក្រុងប៉ារីស ក្នុងគោលបំណងសំនដៅតវ៉ាលទ្ធផលឆ្នោត។
៣៖ លោកស្រី Marine Le Pen ប្រកាសធ្វើកំណែទម្រង់បក្ស និងបង្កើតអំណាចនយោបាយថ្មី បន្ទាប់ពីចាញ់លោក Macron ក្នុងការបោះឆ្នោតប្រធានាធិបតី។
៤៖ យន្តហោះអវកាសអាមេរិក X-37B វិលមកភពផែនដីវិញ ក្រោយបញ្ចប់ការធ្វើបេសកកម្មសម្ងាត់ អស់រយៈពេលជិតពីរឆ្នាំ នៅទីអវកាស។
៥៖ ហ្វីលីពីននិងសហរដ្ឋអាមេរិក ចាប់ផ្តើមការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ Balikatan Exercises ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសហ្វីលីពីន។
៦៖ ប្រជាជនកូរ៉េខាងត្បូង ត្រៀមខ្លួនបោះឆ្នោតរើសប្រធានាធិបតីថ្មី ជំនួសលោកស្រី ផាក គឺនហេ នៅថ្ងៃស្អែកនេះ។
៧៖ កងទ័ពអាមេរិក-អាហ្វហ្គានីស្ថានបើកការប្រយុទ្ធក្តៅគគុក ផ្តាច់ជីវិតសមាជិក ISIS និងបក្ខពួកជិត ៤០នាក់៕