(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានជំរុញឱ្យបណ្ដាប្រទេសអាស៊ានទំាងអស់ ចូលរួមចំណែកបង្កើនការដាក់សម្ពាធទាំងសេដ្ឋកិច្ច និងទំនាក់ទំនងការទូត ប្រឆាំងកូរ៉េខាងជើង។ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ លោក Patrick Murphy ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាម លោក Patrick Murphy នៅក្នុងជំនួបជាលើកដំបូងជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃព្រហស្បតិ៍ នៅឯទីក្រុងវ៉ាស៊ីនតោន លោក ធីល្លឺសុន បានជម្រុញឱ្យសមភាគីរបស់លោក បង្កើនកិច្ចខិតខំប្រឹងប្រែងលើការរាំងខ្ទប់ប្រាក់ចំណូល ដែលកូរ៉េខាងជើងរកបានតាមរយៈការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ ក៏ដូចជាកាត់បន្ថយចំណងការទូត ឱ្យនៅកម្រិតទាបបំផុតជាមួយទីក្រុងព្យុងយ៉ាង អនុឡោមតាមដាក់ទណ្ឌកម្មពីសំណាក់ UN សម្រាប់មហិច្ឆតាកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងឃ្លំាមើលយ៉ាងដិតដល់ ចំពោះការអនុវត្តន៍ការដាក់ទណ្ឌកម្មក្រោមក្របខណ្ឌUN ប្រឆាំងកូរ៉េខាងជើងដោយបណ្ដាប្រទេសពាក់ព័ន្ធ ហើយថា បើសិនជាពួកគេមិនអាច ឬមិនចង់ធ្វើ ឬក៏រំលោភលើការដាក់ទណ្ឌកម្មនេះ នោះទីក្រុងវ៉ាស៊ីនតោនអាចនឹងដាក់ទណ្ឌកម្មលើពួកគេ តាមរយៈប្រទេសទី០៣៕