(តាជីគីស្ថាន)៖ គ្រោះរញ្ជួយដីដ៏កក្រើកមួយកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារក្បែរតំបន់ Karakenja ភាគខាងជើងប្រទេសតាជីគីស្ថាន ជាប់នឹងប្រទេសគៀហ្ស៊ីស៊ីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ទោះបីជាគ្រោះមហន្តរាយរញ្ជួយផែនដីខាងលើនេះ មានកម្រិតខ្លាំងគួរសមយ៉ាងណាក្តី ក៏វាពុំបានបង្កជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬបណ្តាលឲ្យមនុស្សម្នារងរបួស ក៏ដូចជាបាត់បង់ជីវិតនោះឡើយ ដោយទីតាំងដែលបានទទួលរងឥទ្ធិពល គឺសុទ្ធសឹងតែជាតំបន់ភ្នំគ្មានមនុស្សរស់នៅឡើយ៕