(កាប៊ុល)៖ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានកើតមានឡើងយ៉ាងកក្រើក នៅចំកណ្ដាលរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ ខណៈមនុស្សស្លាប់ត្រូវបានគេរបាយការណ៍ជាដំបូងថា មាន០៤នាក់ និង២២នាក់ទៀតរងរបួស។ នេះបើតាមសាក្សីជាច្រើននាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
យោងតាម Reuters ការវាយប្រហារនេះបានកើតឡើង នៅក្បែរស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកាប៊ុល ដោយមានគោលដៅលើក្បួនរថយន្ដរបស់កងកម្លាំងអង្គការណាតូ ដែលកំពុងជួយបណ្ដុះបណ្ដាលកម្លាំងអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ ដែលតែងតែដឹកនាំ សកម្មភាពវាយប្រហាររបៀបនេះនៅអាហ្វហ្គានីស្ថាន៕