(ឆែក)៖ នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក លោក Bohuslav Sobotka បានលើកឡើងថា លោកនឹងដាក់លិខិតលាលែងពីតំណែងជានាយករដ្ឋមន្ត្រី របស់លោក បន្ទាប់ពីលោកមានជម្លោះជាមួយនឹងលោក Andrej Babis ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ។