(អឺរ៉ុប)៖ មានរបាយការណ៍មួយចំនួនបានចេញផ្សាយថា អ្នកជាប់ឃុំប្រហែលជាង ១,០០០នាក់ ដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងប៉ូលីសសប្តាហ៍មុន ត្រូវបានគេចាប់ផ្តើមធ្វើទារុណកម្ម ក្នុងមណ្ឌលឃុំឃាំងនៅទូទាំងប្រទេសតួកគី។ រដ្ឋអាជ្ញាតួកគីបានចេញដីកាឃុំខ្លួនមនុស្សជាង ៤,៩០០ នាក់ ក្នុងការចោទប្រកាន់ថា មានទំនាក់ទំនងរបស់ពួកគេជាមួយនិងចលនារបស់លោក Gülen។ នេះបើតាមការដកស្រង់របាយការណ៍ Stokeholm Center for Freedom នារសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
នៅថ្ងៃពុធសប្តាហ៍មុនមនុស្សប្រមាណ ១,០០៩ នៃពួកគេត្រូវបានឃុំខ្លួនជាបន្តបន្ទាប់នៅទូទាំងខេត្តចំនួន ៧២ របស់ប្រទេសតួកគី ដោយមានភ្ចាប់ជាមួយពាក្យបណ្តឹងដែលថា ពួកគេគឺ «អ៊ីម៉ាម ឬមេដឹកនាំសម្ងាត់» នៃចលនានេះ។ មិនមានភស្តុតាងរឹងមាំណាមួយឡើយដែលថា ប្រជាជនប្រហែល ១,០០០នាក់ ដែលត្រូវបានឃុំខ្លួនបន្ទាប់ពី រដ្ឋអាជ្ញាបានចេញដីកាចាប់ខ្លួនមនុស្សប្រហែល ៤,៩០០ នាក់ ដែលមានការសម្រេចចិត្តតែមួយគត់ គឺគ្រាន់តែផ្អែកលើបញ្ជីជនសង្ស័យដែលមានភាពចម្រូងចម្រាស ដែលត្រូវបានរៀបចំចោទប្រកាន់ ដោយអង្គការស៊ើបការណ៍សម្ងាត់ (MIT) របស់ប្រទេសតួកគី កាលពីសប្តាហ៍មុន នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Aktif Haber។
យោងតាមរបាយការណ៍ដែលមានភាពទាក់ទាញមួយ ដែលត្រូវបានចេញផ្សាយដោយ Stockholm Center for Freedom (SCF) នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ មានចំណងជើងថា «ការស្លាប់ដ៏គួរឱ្យសង្ស័យ និងការធ្វើអត្តឃាតនៅប្រទេសតួកគី» បន្ទាប់ពីមានការកើនឡើងនៅក្នុងចំនួននៃការធ្វើអត្តឃាត និងការស្លាប់ដែលគួរឱ្យសង្ស័យនៅក្នុងប្រទេសតួកគី។ គុក និងមណ្ឌលឃុំខ្លួនភាគច្រើននៅក្នុងប្រទេសតួកគី គឺ ជាកន្លែងដែលបានគេអនុវត្តន៍ការធ្វើទារុណកម្ម និងការព្យាបាលដ៏ឃោរឃៅ។
ភាគច្រើននៃ ៥៤ ករណីដែលបានរៀបរាប់ក្នុងរបាយការណ៍ (ដែលក្រោយមកកើនទៅដល់ ៦០ករណី) ដែលជាអាជ្ញាធរសន្និដ្ឋានថា ជាការធ្វើអត្ដឃាតដោយគ្មានការស៊ើបអង្កេតដែលមានប្រសិទ្ធភាព និង ឯករាជ្យណាមួយឡើយ។ ការស្លាប់ដែលគួរឱ្យសង្ស័យផងដែរ ត្រូវបានធ្វើឡើងដោយមានការលាក់បាំង ចំពេលដែលមានការដាក់សម្ពាធទៅលើផ្លូវចិត្ត ការគំរាមកំហែងក្នុងការដាក់ពន្ធនាគារ និងការធ្វើទារុណកម្ម។
ប្រទេសតួកគីបានរួចរស់ជីវិត ក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមួយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្សជាង ២៤០នាក់។ ភ្លាមៗនោះបន្ទាប់ពីការរើបម្រាស់នេះ គណបក្សយុត្តិធម៌ និងការអភិវឌ្ឍន៍ (AKP) រដ្ឋាភិបាលជាមួយប្រធានាធិបតីលោក Erdogan បានទំលាក់កំហុសលើ ចលនា Gulen ទោះបីជាមានការខ្វះខាតនៃភស្តុតាង ដែលមានប្រសិទ្ធភាពណាមួយក៏ដោយ។
បើទោះបីជាមានការបដិសេធពីចលនា Gulen យ៉ាងខ្លាំងថា ពួកគេគ្មានតួនាទីណាមួយក្នុងការបះបោរក៏ដោយ រដ្ឋាភិបាលនៅតែបានចោទប្រកាន់ថា ជាមេក្លោងក្នុងការធ្វើរដ្ឋប្រហានោះ។ លោក Fethullah Gulen ដែលជាអ្នកបំផុសគំនិតចលនានេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេតពីអន្ដរជាតិ ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ប៉ុន្តែលោកប្រធានាធិបតី Erdogan បានហៅការប៉ុនប៉ងធ្វើរដ្ឋប្រហារជា «អំណោយទានមួយពីព្រះ» ហើយរដ្ឋាភិបាលបានផ្តួចផ្តើមគំនិតមួយនេះឡើង ក្នុងគោលបំណងដើម្បីសំអាតអ្នកគាំទ្រនៃចលនានេះពីក្នុងស្ថាប័នរដ្ឋ dehumanizing តួលេខដែលមានប្រជាប្រិយភាព និងការដាក់ពួកគេនៅក្នុងការឃុំឃាំង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Soylu។
គួរបញ្ជាក់ថា នៅថ្ងៃទី០២ ខែមេសា មនុស្សសរុបចំនួន ១១៣,២៦០នាក់ ត្រូវបានឃុំខ្លួនក្នុងការស៊ើបអង្កេតក្នុងចលនា Gulen ចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ថ្ងៃទី ១៥ ខែកក្កដា ខណៈពេលដែលមនុស្សចំនួន ៤៧,១៥៥នាក់ ត្រូវបានគេដាក់ចូលទៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន។ (Stokeholm Center for Freedom)៕