(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងសាជាថ្មីម្តងទៀត ប៉ុន្តែមិនបានទទួកជោគជ័យឡើយ ដែលនេះគឺជាការបរាជ័យលើកទីពីរហើយនៅក្នុងខែមេសានេះ។
២៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់ ធ្វើឲ្យភូមិមួយនៅតំបន់ស៊ីបេរីប្រទេសរុស្ស៊ី ឆេះខ្ទេចក្លាយផេះផង់តែម្តង ក៏ប៉ុន្តែជាសំណាងល្អប្រជាជនដែលរស់នៅទីនោះទាំងប៉ុន្មាន ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា។
៣៖ គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត៧.២រ៉ិចទ័រ វាយប្រហារក្បែរឆ្នេរសមុទ្រនៃកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែមិនបង្កជារលកយក្សស៊ូណាមិ ឬមួយក៏ការខូតខាតក៏ដូចជាបំផ្លិញបំផ្លាញធ្ងន់ធ្ងរឡើយ។
៤៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ចាប់ផ្តើមប្រព្រឹត្តទៅហើយនៅក្នុងរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីន។
៥៖ សុខនប៉ូលិស ទទួលការបង្ហាត់បង្រៀននៅក្នុងបន្ទាយហ្វឹកហាត់ នៃខេត្ត Chongqing ភាគនិរតីប្រទេសចិន។
៦៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កោះប្រជុំថ្នាក់រដ្ឋមន្រ្តីដើម្បីជជែកពិភាក្សាពីបញ្ហានៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅឯទីស្នាក់ការ UN ក្នុងទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិក។
៧៖ ភ្ញៀវទេសចរជាច្រើននាក់ ប្រមូលផ្តុំគ្នាមើលទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត នៅលើតំបន់ទេសភាពនៃភ្នំ Hengshan ក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន៕