(កូរ៉េខាងជើង)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល Ballistic ទៀតហើយ ប៉ុន្តែទទួលបរាជ័យ នេះបើយោងតាមសារព័ត៌មាន AP និងសារព័ត៌មានធំៗ ចេញផ្សាយមុននេះបន្តិចនាព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។
ការបាញ់សាកល្បងនៅព្រឹកព្រលប់ថ្ងៃសៅរ៍នេះ ធ្វើឲ្យមីស៊ីល Ballistic ត្រូវបានធ្លាក់មកវិញបន្ទាប់ពីបាញ់ចេញ២-៣នាទីក្រោយមក, នៅតំបន់ក្បែរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។
នេះជាលើកទី២ ហើយ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលទទួលបរាជ័យ។