(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចចុះបញ្ជីបុរសជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ ដាក់ចូលក្នុងបញ្ជីខ្មៅ ដែលត្រូវបានគេដឹងថា ជាមេដឹកនាំរងក្រុមឧទ្ទាម ដែលជាសម្ព័ន្ធរបស់ក្រុម ISIS ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក ចុះផ្សាយដោយសារព័ត៌មាន RT News នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។
បុរសជាពលរដ្ឋអារ៉ាប៊ីសាអូឌីតរូបនោះ ឈ្មោះ Mubarak Mohammed Alotaibi វ័យ៣១ឆ្នាំរូបនេះ ត្រូវបានគេឲ្យឈ្មោះថាជា «ភេរវករពិសេសជាសកលលោក»។
ការចុះបញ្ជីខ្មៅនេះ គឺនឹងបង្កក់ទ្រព្យសម្បត្តិទាំងឡាយណា ដែលមេដឹកនាំក្រុមឧទ្ទាមរូបនេះ អាចមាននៅក្នុងសហរដ្ឋអាមេរិក ហើយពលរដ្ឋអាមេរិកទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យទាក់ទង ជាមួយនឹងជនរូបនេះនោះទេ៕