(ឈីលី)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរ ភាគខាងលិចប្រទេសឈីលី នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ដោយវាបង្កជារំញ័រនៅក្នុងទីក្រុង Santiago និងតំបន់ឆ្នេរប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីការបំផ្លិច បំផ្លាញធ្ងន់ធ្ងរនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក គ្រោះរញ្ជួយដីនេះមានចំណុចរញ្ជួយស្ថិតនៅចំងាយ១៣៧គីឡូម៉ែត្រ ពីទីក្រុង Santiago និង ៣៥គីឡូម៉ែត្រពីភាគខាងលិចឆ្នេរនៃទីក្រុង Valparaiso ព្រមទំាងមានជំរៅរញ្ជួយទៅក្នុងដី១៥.៥គីឡូម៉ែត្រ៕