(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យន្តហោះចម្បាំងទំនើបៗសរុបមិនក្រោម១០០គ្រឿងនោះឡើយ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចូលរួមសមយុទ្ធការពារជាតិប្រចាំឆ្នាំថ្មីមួយទៀតឈ្មោះថា «Max Thunder» ដែលបាននិងកំពុងប្រព្រឹត្តទៅនៅតំបន់ឧបទ្វីបកូរ៉េ។
២៖ ក្រុមភេរវករ ISIS ចេញមុខអះអាងថា ជាអ្នកនៅពីក្រោយ ការបាញ់សម្លាប់ប៉ូលិសម្នាក់នៅតំបន់ Champs Elysees ក្បែរវិមានទូអ៊ែហ្វែលក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង។
៣៖ បាតកម្មដ៏កក្រើកសំដៅប្រឆាំងរដ្ឋាភិបាល នៅវេណេស៊ុយអេឡា បង្កឲ្យមនុស្សស្លាប់កើនដល់ ០៩នាក់, របួសជាង ២២០នាក់, និងចាប់ខ្លួន ៣១២នាក់ ខណៈប្រធានាធិបតីលោក Nicolas Maduro បង្គាប់ឲ្យបើកការស៊ើបអង្កេតលើក្រុមហ៊ុនទូរស័ព្ទចល័តដ៏ល្បីឈ្មោះមួយ ដោយសង្ស័យថាបានចូលដៃនឹងបក្សប្រឆាំង រួចញុះញង់បំផ្ទុះបាតុកម្ម។
៤៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានប្រកាសនៅថ្ងៃសុក្រនេះថា ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចអង្គថ្មី ព្រះបាទ មហា វិច្ចិរ៉ាឡុងកន នឹងប្រារព្ធធ្វើឡើងនៅអំឡុងចុងឆ្នាំ២០១៧ខាងមុខនេះ។
៥៖ មន្ត្រីក្រសួងការពារជាតិអាមេរិកបានប្រាប់ CNN នៅមុននេះបន្តិចថា កងទ័ពអាកាសជួរមុខ អមដោយយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក-មីស៊ីលរបស់ប្រទេសចិន ត្រូវបានទទួលបានបញ្ជាឲ្យស្ថិតនៅក្នុងការប្រុងជើងការកម្រិតខ្ពស់បំផុត ខណៈដែលសហរដ្ឋអាមេរិកមើលឃើញថា ចិនកំពុងត្រៀមខ្លួនឆ្លើយតបនឹងស្ថានការណ៍នៅកូរ៉េខាងជើង ក្នុងករណីមានការផ្ទុះសង្គ្រាមឡើង។
៦៖ ទីបំផុតក្រុមប្រឹក្សាសន្តិសុខ UN បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង មិនបានសម្រេចនាពេលថ្មីៗនេះ ហើយព្រមានដាក់ទណ្ឌកម្មថ្មីប្រឆំាងទីក្រុងព្យុងយ៉ាង សម្រាប់ការប្រកាន់អាកប្បកិរិយាបង្ករឿង និងអស្ថេរភាឥតឈប់ឈរ។
៧៖ ពិធីតាំងពិរពណ៌កលក្ខណៈកម្សាន្តរយៈពេលបីថ្ងៃ «Thailand Comic Con 2017» ដែលស្តីពីវិដេអូហ្គេម គំនូរជីវចល តុក្កតា និងសកម្មភាពជាច្រើនផ្សេងទៀត កំពុងតែប្រព្រឹត្តទៅនៅឯទីក្រុងបាងកក៕