ទស្សនាកម្រងរូបភាពពិសេសៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិក្តៅៗ ប្រចាំថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧!
18-04-2017 20:26
(ពិភពលោក)៖ ព្រឹត្តិការណ៍អន្តរជាតិនាពេលថ្មីៗនេះ ហាក់ដូចជាកំពុងតែទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកតាមដានទស្សនា ជាពិសេសគឺភាពក្តៅគគុកនៃសង្គ្រាមពាក្យសម្តី និងសកម្មភាពនានានៅតំបន់ឧបទ្វីបកូរ៉េដ៏គួរឲ្យចាប់អារម្មណ៍បំផុត។ ដូច្នេះសូមតាមទស្សនាព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះដូចតទៅ៖
១៖ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងអះអាងថា កូរ៉េខាងជើងនឹងបន្តបាញ់សាកល្បងមីស៊ីលជាប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ!
២៖ បេសកជនកូរ៉េខាងជើងនៅ UN ព្រមាន៖ សង្រ្គាមនុយក្លេអ៊ែរ អាចនឹងផ្ទុះឡើងគ្រប់ពេលវេលាជាមួយសហរដ្ឋអាមេរិក ប្រសិនមានការវាយប្រហារមកលើកូរ៉េខាងជើង!
៣៖ អ្នកជំនាញមានការសង្ស័យថា ក្បួនដង្ហែគ្រាប់មីស៊ីល ដែលកូរ៉េខាងជើងបង្ហាញពិភពលោកនោះ មួយចំនួនគឺជាអាវុធក្លែងក្លាយ!
៤៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence ចាប់ផ្តើមទស្សនកិច្ចនៅជប៉ុន ដោយផ្តោតលើបញ្ហាសន្តិសុខក្នុងតំបន់ និងពាណិជ្ជកម្ម!
៥៖ នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវឲ្យ ដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី ខណៈអនុប្រធានាធិបតីអាមេរិកគាំទ្រជំហរនេះ ១០០%!
៦៖ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសថា នឹងរៀបចំការបោះឆ្នោតសកល មុនកាលកំណត់ គឺនៅថ្ងៃទី០៨ ខែមិថុនា ដើម្បីភាពច្បាស់លាស់, ស្ថិរភាព, និងការដឹកនាំមួយដ៏ខ្លាំងក្លា!
៧៖ បេក្ខភាពប្រធានាធិបតីបារាំង លោកស្រី Le Pen នៅតែបង្ហាញឆន្ទៈយ៉ាងមុតមាំឥតរួញរា ទោះបីជាមានបាតុកម្មផ្ទុះឡើងប្រឆាំងលោកស្រីក៏ដោយ!