(អង់ការ៉ា)៖ ប្រភពពីកម្លាំងសន្តិសុខនៃប្រទេសតួកគីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ឧទ្ធម្ភាគចក្រប៉ូលិសជាតិតួកគីមួយគ្រឿង មានផ្ទុកមនុស្សចំនួន១៤នាក់ បានធ្លាក់នៅក្នុងខេត្ត Tunceli ភាគកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា នៅក្នុងចំណោមអ្នកដំណើរទាំង១៤នាក់ខាងលើ រួមមានមន្រ្តីប៉ូលិសចំនួន០៨នាក់ និងចៅក្រមចំនួនពីរនាក់ ហើយនាពេលភ្លាមៗនេះពុំមានមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីចំនួនអ្នករងគ្រោះ ឬមួយក៏មូលហេតុនៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះនៅឡើយទេ៕