(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យប្រជាពលរដ្ឋខ្លួន ចាកចេញពីរដ្ឋធានី ព្យុងយ៉ាង ជាបន្ទាន់ ដែលបទបញ្ជានេះ ជម្រុញឱ្យមានក្តីបារម្ភថា លោកប្រហែលជាត្រៀមខ្លួន ក្នុងការបំផ្ទុះសង្គ្រាម នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Express របស់អង់គ្លេស ចេញផ្សាយក្នុងរយៈពេលប៉ុន្មាននាទីមុននេះបន្តិច។
សេចក្តីរាយការណ៍មួយក្នុងសារព័ត៌មានរុស្ស៊ីបានប្រកាសថា មនុស្សជាង៦០០ពាន់នាក់ ដែលស្មើនឹងប្រហែល២៥ភាគរយ នៃប្រជាពលរដ្ឋក្នុងរដ្ឋធានីព្យុងយ៉ាងទាំងមូល កំពុងជម្លៀសខ្លួនចេញ ខណៈភាពតានតឹងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកកំពុងកើនកម្តៅ។
ចំណែកសារព័ត៌មានកូរ៉េខាងត្បូងវិញ បានឱ្យដឹងថា ប្រជាពលរដ្ឋបាននិយាយពាក្យលាគ្នាទៅវិញទៅមក ក៏បង្កឱ្យមានក្តីបារម្ភថា មេដឹកនាំ គីម ជុងអ៊ុន ដ៏ហិង្សារូបនេះ អាចនឹងចាប់ផ្តើមការបំផ្ទុះសង្គ្រាមក្នុងពេលខាងមុខ ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ៕