Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងផ្អាកជើងហោះហើរពីទីក្រុងប៉េកាំង ទៅកូរ៉េខាងជើង

14-04-2017 20:06

(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងផ្អាកសេវាកម្មហោះហើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុង ព្យុងយ៉ាង ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះតទៅ បន្ទាប់ពីជើងហោះហើរចុងក្រោយ បានត្រលប់មកវិញនៅវេលាម៉ោង​៦ល្ងាចថ្ងៃសុក្រនេះ។ នេះបើយោងតាមប្រភពពីក្រុមហ៊ុនផ្ទាល់ ប្រាប់ភ្នាក់ងារទូរទស្សន៍ CCTV។

ការប្រកាសផ្អាកហោះហេីរនេះ ធ្វេីឡើងដោយសារសភាពការណ៏នៅកូរ៉េខាងជេីង និងសហរដ្ឋអាមេរិក តានតឹងជាទីបំផុត អាចនឹងផ្ទុះសង្រ្គាមគ្រប់ពេល។