ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧!
13-04-2017 21:49
(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
ចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖
១៖ បណ្តាអ្នកកាសែតបរទេសរាប់រយនាក់ ប្រមូលផ្តុំគ្នាក្នុងព្រឹត្តិការណ៍ដ៏ធំនៅទីក្រុងព្យុងយ៉ាង ចំពោះមុខការរៀបចំបំផ្ទុះនុយក្លេអ៊ែរសាកល្បង!
២៖ ប្រទេសរុស្ស៊ីប្រើសិទ្ធិបោះឆ្នោតជំទាស់ ឬវេតូចំពោះដំណោះស្រាយ UN ដែលចង់ថ្កោលទោស ការប្រើអាវុធគីមី និងការចង់អូសស៊ីរីមកសួរចម្លើយមុខអន្តរជាតិ!
៣៖ ក្នុងជំនួបជាមួយប្រធានអង្គការ NATO លោក ដូណាល់ ត្រាំ អះអាងថា លោកនៅតែ ចង់មានទំនាក់ទំនងល្អនឹងរុស្ស៊ី ប៉ុន្តែសម្រាប់ជាមួយ NATO វិញហាក់កាន់តែឃ្លាតឆ្ងាយ!
៤៖ លោក ឌូតឺតេ ប្រកាសថា លោកនឹងមិនទៅទស្សនកិច្ចនៅកោះ ក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ព្រោះទីក្រុងប៉េកាំងព្រមាន!
៥៖ ក្រោយកើតអំពើហិង្សា ចាប់អូសជនជាតិវៀតណាមចុះពីយន្តហោះ, CEO នៃអាកាសចរណ៍អាមេរិក សម្រេចបណ្តេញបុគ្គលិកមួយចំនួនពីការងារ!
៦៖ លោក អាស្សាដ អះអាងថា ការវាយប្រហារដោយអាវុធគីមីនៅស៊ីរី គឺជារឿងប្រឌិតឡើង ១០០% តែម្តង ព្រោះស៊ីរីលែងមានអាវុធគីមីយូរហើយ!
៧៖ កងយន្តហោះចម្បាំងជប៉ុន បំពេញបេសកកម្មល្បាតកាន់តែច្រើនឡើងៗ ដោយសារមានការគំរាមកំហែងពីយោធាចិន!