(តួគកី)៖ ការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅឯទីក្រុង Diyarbakir ស្ថិតនៅភាគអាគ្នេយ៍ប្រទេសតួកគី នៅថ្ងៃអង្គារនេះ ហើយដែលហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនតួកគី ត្រូវរៀបចំការបោះឆ្នោតប្រជាជាមតិ ស្ដីពីការធ្វើវិសោតនកម្មរដ្ឋមធ្មនុញ្ញ នៅថ្ងៃទី១៦ ខែមេសានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters តាមរយៈការដកស្រង់សម្ដីពីក្រុមមន្ត្រីសន្តិសុខនៅក្នុងតំបន់ Baglar នៃទីក្រុង Diyarbakir ដែលសម្បូរទៅដោយក្រុមជីវពលឃើដ មនុស្សជាច្រើននាក់បានរងរបួស ក៏ប៉ុន្តែមូលហេតុផ្ទុះពុំទាន់ត្រូវបានបញ្ជាក់ឡើយទេ ខណៈក្រុមអាជ្ញាធរកំពុង ដាក់ការសង្ស័យលើក្រុមសកម្មយុទ្ធឃើដ PKK៕