(ពិភពលោក)៖ មួយរយៈចុងក្រោយនេះ ព្រឹត្តិការណ៍អន្តរជាតិដ៏ក្តៅគគុកជាច្រើនបានកើតឡើង ជាពិសេសនោះគឺការបង្កើនឥទ្ធិពលយោធា និងសង្គ្រាមអូសបន្លាយនៅតាមតំបន់មួយចំនួន ដែលកំពុងតែបង្កក្តីព្រួយបារម្ភជាខ្លាំង និងមនុស្សស្លាប់ជាច្រើនអ្នក។ ដូច្នេះសូមទស្សនា និងស្វែងយល់រូបភាពអន្តរជាតិសំខាន់ៗ ដែលជាជម្រើសសម្រាប់ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧នេះដូចតទៅ៖
១៖ ប្រទេសអេហ្ស៊ីបប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នបីខែ បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្ស៤៤នាក់ និងរបួស១២០នាក់ នៅព្រះវិហារគ្រិស្តចំនួនពីរទីតាំងនៅភាគខាងជើងប្រទេស!
២៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និយាយថា បើចង់មកអង្គុយតុចរចាគ្នា លុះត្រាណាតែកូរ៉េខាងជើង ព្រមបញ្ឈប់ការបាញ់បោះអាវុធមីស៊ីល និងនុយក្លេអ៊ែរជាមុនសិន!
៣៖ បេសកជននុយក្លេអ៊ែរចិនលោក Wu Dawei មកដល់កូរ៉េខាងត្បូងដើម្បីពិភាក្សារឿងកូរ៉េខាងជើង និងភាពតានតឹងក្នុងតំបន់ដែលកំពុងកើនខ្លាំងឡើង!
៤៖ លោក ឌូតឺតេ ធានាចំពោះប្រទេសចិនថា ហ្វីលីពីនគ្រាន់តែបង្កើនសន្តិសុខលើកោះនានារបស់ខ្លួន ដោយមិនបានបំពាក់សព្វាវុធទំនើបៗបន្ថែមឡើយ ដូច្នេះសូមចិនកុំយល់ច្រឡំ!
http://images02.military.com/media/global/newscred/duterte-policemen-1500-07-feb-2017.jpeg
៥៖ អាជ្ញាធរអង់គ្លេស បើកការស៊ើបអង្កេតលើ CEO របស់ធនាគារ Barclays ជុំវិញការលេចធ្លាយរឿងអាស្រូវពុករលួយ ដែលជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ!
៦៖ អង្គការ NASA ប្រកាសថា អាចម៍ផ្កាយដ៏ធំឈ្មោះ 2014 JO25 នឹងហោះមកកៀកផែនដី នៅថ្ងៃទី១៩ ខែមេសា ដែលមិនធ្លាប់មាន៤០០ឆ្នាំមកហើយ!
៧៖ លោក ដូណាល់ ត្រាំ បញ្ជាកងទ័ពប្រុងជើងការ នឹងប្រើគ្រប់មធ្យោបាយទប់ទល់កូរ៉េខាងជើង ខណៈដែលនាវាចម្បាំងអាមេរិកកំពុងស្ថិតនៅក្នុងតំបន់រួចជាស្រេច!