(ពិភពលោក)៖ ក្នុងភាសាសម័យទំនើប គ្រាប់មីស៊ីល (missile) ជាប្រភេទគ្រាប់បែក ដែលអាចធ្វើដំណើរ និងតម្រង់គោលដៅវាយប្រហារ ដោយភាពជាក់លាក់បំផុតដោយខ្លួនឯង។ មីស៊ីលត្រូវបានចែកចេញជាសមាសភាពបួនប្រព័ន្ធគឺ ទីមួយប្រព័ន្ធតម្រង់មីស៊ីល ទីពីរប្រព័ន្ធហោះហើរ ទីបីប្រព័ន្ធម៉ាស៊ីន និងទីបួនគឺក្បាលគ្រាប់។ ខាងក្រោមនេះជាគ្រាប់មីស៊ីលទាំង១០ដែលមានថាមពលខ្លំាងបំផុត លើពិភពលោក៖
១០៖ គ្រាប់មីស៊ីល PGM-17Thor៖ ជាគ្រាប់មីស៊ីលបាលីស្ទីក ដែលត្រូវបានដំណើរការលើកដំបូងក្នុងចុងទសវត្សរ៍ឆ្នាំ១៩៥០។ ទ័ពអាកាសសហរដ្ឋអាមេរិក ប្រើប្រាស់គ្រាប់មីស៊ីលនេះ ដើម្បីបាញ់ផ្លោងចម្ងាយមធ្យម ត្រូវបានដាក់ពង្រាយនៅចក្រភពអង់គ្លេស។ វាជាមីស៊ីលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងកម្ពស់២០ ម៉ែត្រនិងអង្កត់ផ្ចិត ២,៤ម៉ែត្រ។ វាជួយដល់ការអភិវឌ្ឍគ្រាប់រ៉ុកកែត បាញ់ទៅអវកាស។
៩៖ គ្រាប់មីស៊ីល V-2 Rocket៖ ជាបច្ចេកវិទ្យាគ្រាប់មីស៊ីល និងរ៉ុកកែតនាំមុខគេទាំងអស់ក្នុងពេលបច្ចុប្បន្ន។ វាជាអាវុធដំបូងរបស់មនុស្ស ដែលបាញ់ទៅក្នុងលំហអាកាស។ វាត្រូវបានអភវិឌ្ឍន៍ឡើងក្នុងសម័យណាហ្ស៊ី ក្នុងអំឡុងនៃសង្គ្រាមលោកលើកទីពីរ និងប្រើប្រាស់សម្រាប់បំផ្ទុះនៅទីក្រុង ឡុងន៍។ គ្រាប់មីស៊ីលV-2 ជាង៣,០០០គ្រាប់ បានបាញ់សម្លាប់ជនស៊ីវិល និងយោធា៩,០០០នាក់ ខណៈដែលកងកម្លាំង១២,០០០នាក់ផ្សេងទៀត ត្រូវស្លាប់ក្នុងជំរុំ ក្នុងពេលផលិតគ្រាប់មីស៊ីលនេះឡើង។
៨៖ គ្រាប់មីស៊ីល Tomahawk៖ ជាគ្រាប់មីស៊ីលចម្ងាយមធ្យម និងចម្ងាយឆ្ងាយ ដែលប្រើប្រាស់ដោយទ័ពជើងទឹកអាមេរិក។ វាជាSubsonic Missile ដែលអាចបាញ់ពីនាវាផង និងនាវាមុជទឹកផង។ វាបានបង្ហាញខ្លួនជាលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងត្រូវបានបន្តប្រើប្រាស់ក្នុងទម្រង់ជាច្រើន។ វាត្រូវបានផ្តល់ថាមពលដោយម៉ាស៊ីនយន្តហោះ និងមានសមត្ថភាពក្នុងការបាញ់ប្រហារគោលដៅច្រើន។
៧៖ គ្រាប់មីស៊ីល Agni Series៖ មានប្រវែង១៧ម៉ែត្រ និងទម្ងន់៥០តោន ជាគ្រាប់រ៉ុកែតដែលដំបូងឡើយអាចបាញ់បានកម្ពស់៤០គីឡូម៉ែត្រ។ នៅពេលផលិតឡើងនៅដំណាក់កាលទីពីរ គ្រាប់មីស៊ីលនេះ អាចបាញ់បានកម្ពស់១៥០គីឡូម៉ែត្រ ចំណែកជំហានទីបីវាបាញ់បានកម្ពស់៣០០ គីឡូម៉ែត្រ។ ហើយនៅទីបំផុត វាត្រូវបានបាញ់បានកម្ពស់រហូតដល់៨០០គីឡូម៉ែត្រពីផ្ទៃផែនដី។ វាត្រូវបានគេចាត់ទុកថា ជាមីស៊ីលនុយក្លេអ៊ែរដែលមានភាពច្បាស់លាស់ជាក់លាក់បំផុត។
៦៖ គ្រាប់មីស៊ីល៖ Jericho III៖ ជាគ្រាប់មីស៊ីលដែលបាញ់បានចម្ងាយឆ្ងាយ និងជាគ្រាប់មីស៊ីលបាញ់ផ្លោងឆ្លងទ្វីបចុងក្រោយបំផុត។ វាអាចផ្ទុកទម្ងន់បានរហូតដល់១,០០០គីឡូក្រាម និងអាចបំពាក់ដោយនុយក្លេអ៊ែរ វាអាចបាញ់បានក្នុងចម្ងាយពី២,០០០គីឡូម៉ែត្រ និង១១,៥០០គីឡូម៉ែត្រ។
៥៖ គ្រាប់មីស៊ីល UGM-133 Trident II៖ ជាគ្រាប់មីស៊ីល ដែលអាចដែលបាញ់ចេញពីនាវាមុជទឹក ទោះបីជាស្ថិតនៅក្រោមទឹកក្តី។ ត្រូវបានកសាងឡើងដោយប្រព័ន្ធលំហអាកាស Lockheed Martin និងប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងកងនាវារបស់ចក្រភពអង់គ្លេស។ វាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ វាមានភាពច្បាស់លាស់គ្រប់គ្រាន់ក្នុងការក្លាយជាអាវុធយុទ្ធសាស្ត្រវាយប្រហារដំបូងបំផុត។
៤៖ គ្រាប់មីស៊ីល M51៖ ជាគ្រាប់មីស៊ីលបាញ់ចេញពីនាវាមុជទឹក។ វាត្រូវបានផលិតឡើងដោយប្រព័ន្ធEADS Astrium Space Transportation និងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកបារាំង។ វាមានសមត្ថភាពក្នុងការផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ 10 thermonuclear និងអាចបាញ់ចេញពីនាវាមុជទឹក។ វាអាចបាញ់បានចម្ងាយឆ្ងាយ និងអាចធ្វើជាអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរវាយប្រហារដ៏មានប្រសិទ្ធភាពបំផុត។
៣៖ គ្រាប់មីស៊ីល DF-41៖ មិនខុសពីអាវុធរបស់អ៊ីស្រាអែល ប្រព័ន្ធការពាររបស់ប្រទេស ចិនមួយនេះមានលក្ខណៈអាថ៌កំបាំង។ វាជាគ្រាប់មីស៊ីលបាញ់ផ្លោងឆ្លងទ្វីប។ វាជាមីស៊ីលចម្ងាយឆ្ងាយបំផុតលើលោក គឺរហូតដល់១៤,០០០គីឡូម៉ែត្រ និងមានសមត្ថភាពក្នុងការវាយប្រហារគ្រប់ទីតាំងទាំងអស់លើពិភពលោក និងអាចផ្ទុកបានទម្ងន់ធ្ងន់បំផុត។ នៅថ្ងៃទី២៥ ខែមីនា វាបានក្លាយជាមីស៊ីលមានល្បឿនលឿនបំផុត។
២៖ មីស៊ីល LGM-30 Minuteman៖ វាជាគ្រាប់មីស៊ីលរបស់អាមេរិក ដែលបាញ់បានចម្ងាយ១៣,០០០គីឡូម៉ែត្រ។ វាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរខុសៗគ្នារហូតដល់៣ប្រភេទ ដែលអាចបាញ់ទៅលើទីតាំងខុសៗគ្នាផងដែរ។ វាជាគ្រាប់មីស៊ីលបាញ់ផ្លោងឆ្លងទ្វីបដែលមានមូលដ្ឋាននៅលើដីតែមួយគត់របស់សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន។
១៖ មីស៊ីល R-36 series៖ ជាប្រភេទយាន្តអាវកាស ICBMs របស់រុស្ស៊ី។ វាត្រូវបានផលិតឡើងក្នុងអំឡុងសង្គ្រាមត្រជាក់ និងអាចផ្ទុកក្បាលគ្រាប់ច្រើនជាង១០ប្រភេទខុសៗគ្នាលើមីស៊ីលតែមួយគ្រាប់។ សមត្ថភាពដ៏អស្ងារ្យរបស់វាគឺ ត្រឹមតែមីស៊ីលនេះមួយគ្រាប់ អាចបាញ់ប្រហារទៅលើទីតាំងខុសៗគ្នាជាច្រើន និងត្រូវបានដាក់បញ្ជូលជាប្រភេទមីស៊ីលដែលសម្លាប់មនុស្សបានច្រើនបំផុត៕