(អេហ្ស៊ីប)៖ ចំនួនអ្នកស្លាប់នៅក្នុងវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យមួយ ប្រឆាំងនឹងវិហារអ្នកកាន់សាសគ្រឹស្ដមួយកន្លែងស្ថិត នៅភាគខាងជើងប្រទេសអេហ្ស៊ីប បានកើនឡើងដល់២១នាក់ ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅមុខនេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ នៅថ្ងៃអាទិត្យនេះ បានកើតឡើងនៅឯវិហារគ្រឹស្ត St George Coptic ស្ថិតនៅក្នុង ទីក្រុង Tanta នៃភាគខាងជើងរដ្ឋធានីគែរ រីឯមនុស្សជាង៤២នាក់ បានរងរបួស។ ក៏ប៉ុន្តែយ៉ាងណា ក្រុមអាជ្ញាធរអេហ្ស៊ីប បញ្ជាក់ឱ្យច្បាស់ពីមូលហេតុឬអ្នកនៅ ពីក្រោយការវាយប្រហារនេះនៅឡើយទេ៕