(អេហ្ស៊ីប)៖ មនុស្សយ៉ាងហោចណាស់១៣នាក់ បានស្លាប់ និងជាច្រើនអ្នកទៀតបានរងរបួស នៅក្នុងវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យ មួយប្រឆាំង នឹងវិហារអ្នកកាន់សាសគ្រឹស្ដមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេសអេហ្ស៊ីប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុខនេះបន្តិចនារសៀល ថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅឯវិហារគ្រឹស្ត St George Coptic ស្ថិតនៅក្នុង ទីក្រុង Tanta នៃ ភាគខាងជើងរដ្ឋធានីគែរ រីឯមនុស្សជាង៤២នាក់ បានរងរបួស។ ក៏ប៉ុន្តែយ៉ាងណា ក្រុមអាជ្ញាធរអេហ្ស៊ីបបញ្ជាក់ឱ្យច្បាស់ ពីមូលហេតុ ឬអ្នកនៅពីក្រោយ ការវាយប្រហារនេះនៅឡើយទេ៕