(អាមេរិក)៖ កម្លាំងប៉ូលីសជាច្រើននាក់ របស់ប្រទេសមហាអំណាចពិភពលោក និងដែលគេចាត់ទុកថាជាឪ ជាម៉ែ ប្រជាធិបតេយ្យនោះ បានវាយបង្ក្រាបយ៉ាងចាស់ដៃ ទៅលើប្រជាពលរដ្ឋរបស់ខ្លួនស្លូតត្រង់ទាំងហ្វូង ដែលកំពុងនាំគ្នាឈរតវ៉ាប្រឆាំង ការបាញ់មីស៊ីលស្រោចទៅលើប្រទេសស៊ីរី បណ្តាឲ្យស្លាប់មនុស្ស១៤នាក់ ដែលមានជនស៊ីវិលជាស្រ្តី និងកុមារចំនួន៩នាក់ផងដែរ។

រូបភាពវាយបង្ក្រាបទៅលើពលរដ្ឋរបស់ខ្លួន គ្រាន់តែឈរតវ៉ាតាមរយៈការបញ្ចេញមតិបែបនេះ ត្រូវបានមជ្ឈដា្នន និងអ្នកវិភាគមួយចំនួននៅកម្ពុជា ចង់ឲ្យក្រុមប្រឆាំងដែលមានអាមេរិក នៅពីក្រោយខ្នងបានមើលឃើញឲ្យច្បាស់ ហើយបញ្ឃប់ការរិះគន់ និងថ្កោលទោសមកលើតែកម្ពុជា នៅពេលកម្លាំងរដ្ឋាភិបាលទប់ស្កាត់ ជនអាណាធិបតេយ្យមួយក្តាប់តូច ចេញមកតវ៉ាខុសច្បាប់នាពេលកន្លងមក។

រូបភាពដដែលនេះ ក៏ជាការផ្ញើរសារចំៗ ទៅដល់ពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ដែលតែងតែដៀលត្មិះមកលើរដ្ឋាភិបាលកម្ពុជា របស់ខ្លួន​ឲ្យបានយល់ និងភ្លឺភ្នែកថា ប្រទេសស៊ីវីល័យ និងជាមហាយក្សពិភពលោកមួយនេះ ក៏បានបញ្ចេញកម្លាំងសមត្ថកិច្ច ទៅវាយបង្ក្រាបពលរដ្ឋរបស់ខ្លួនដែរ ចំពោះការតវ៉ាប្រឆាំងតាមរយៈការបញ្ចេញមតិបែបនេះ។

សូមបញ្ជាក់ថា ការតវ៉ាបានផ្ទុះឡើងហើយ នៅតាមបណ្តាទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក ដែលបាតុកររាប់ពាន់នាក់បានស្រែកទាមទារឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដកខ្លួនចេញពីសង្គ្រាម​ស៊ីរី បន្ទាប់ពីការបាញ់មីស៊ីលចំនួន ៥៩គ្រាប់ ទៅលើទឹកដីស៊ីរី ដើម្បីឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមី ដែលមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ ថានរណាជាបង្កឲ្យប្រាកដច្បាស់ផងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នារសៀលថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។

ការតវ៉ាបាន និងកំពុងកើតឡើងនៅទីក្រុងធំៗដូចជា ញូយ៉ក, ឡូស អាន់ជែឡេស, ជេកសុនវៀល, ឈីកាហ្គោ, ដាឡាស់, វ៉ាស៊ីនតោន, សាន់ហ្វ្រាន់ស៊ីស្កូ, និង សៀតថលផងដែរ ដោយក្រុមអ្នកតវ៉ាទាំងអស់​បានសរសេរបដា និងស្រែកទាមទារឲ្យអាមេរិក បញ្ឈប់ប្រតិបត្តិការគាំទ្រសង្គ្រាមនៅស៊ីរី និងឈប់ចូលដៃ​ចូលជើងជាមួយសម្ព័ន្ធមិត្ត ក្នុងការវាយប្រយុទ្ធបង្ហូរឈាមនៅប្រទេសស៊ីរីទៀត ខណៈដែលសង្គ្រាមដែលបាន​អូសបន្លាយ តាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៧នេះ កាន់តែអាក្រក់ខ្លាំងឡើងហើយ។

យោងតាមសេចក្តីរាយការណ៍ជាបឋម នៅទីក្រុងញូយ៉កបាតុករខ្លះបានប៉ះទង្គិចបង្កហិង្សា ជាមួយនឹងសមត្ថកិច្ច ដែលបង្កឲ្យមានការចាប់ខ្លួនមួយចំនួនផងដែរ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ មិនទាន់មានការ​បញ្ជាក់បន្ថែមនោះឡើយ៕

សូមទស្សនាវិដេអូ៖