(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកទីបំផុតនៅថ្ងៃសៅរ៍នេះ បានសម្រេចអនុម័តទទួលស្គាល់លោក Neil Gorsuch ប្រធានតុលាការកំពូលពេញសិទ្ធិហើយ បន្ទាប់ពីបេក្ខភាពរូបនេះត្រូវបានជ្រើសរើស ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីចុងខែមករាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ០៨ ខែមេសា ឆ្នាំ២០១៧។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានធ្វើការបោះឆ្នោតគាំទ្រ ដោយសំឡេង៥៤ ទល់នឹង៤៥សំឡេង ដើម្បីទទួលស្គាល់ជាផ្លូវការចំពោះចៅក្រមសាលាឧទ្ធរណ៍ នៃទីក្រុង Denver ក្នុងរដ្ឋ Colorado លោក Neil Gorsuch គឺជាប្រធានតុលាការកំពូលនៃប្រទេសមហាអំណាចពិភពលោកមួយនេះ ចាប់ពីពេលនេះតទៅ។
គួរបញ្ជាក់ថាលោក Gorsuch វ័យ៤៩ឆ្នាំត្រូវបានព្រឹទ្ធសភាបោះឆ្នោតទទួលស្គាល់នៅក្នុងរយៈពេល៦៥ថ្ងៃ បន្ទាប់ពីត្រូវបានជ្រើសរើសដោយមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ៕