(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបាន​កើត​ឡើង រួ​មមាន​ទាំង​ព្រឹត្តិការណ៍​​នយោ​បាយ និងស្ថានការណ៍​ទូទាំងសកលលោក​ដ៏គួរឲ្យចាប់អារម្មណ៍​ជាច្រើន​។ ចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះសូម​ទស្សនា​ដូច​ខាង​ក្រោម៖

១៖ អាមេរិកបាញ់មីស៊ីលសរុបចំនួន៥៩គ្រាប់ចេញពីនាវាចម្បាំង ទៅលើមូលដ្ឋានទ័ពអាកាសមួយរបស់រដ្ឋាភិបាលស៊ីរី ដើម្បីជាការសងសឹក​ចំពោះការវាយប្រហារដោយអាវុធគីមី ដែលបានផ្តាច់យកជីវិតមនុស្សជាច្រើននៅក្នុងខេត្តភាគពាយ័ព្យនៃប្រទេសមជ្ឈិមបូព៌ាមួយនេះ។

២៖ មនុស្សម្នាជាង១០,០០០នាក់នាំគ្នាចូលរួមពិធីបុណ្យទឹកមួយនៅលើបឹង Qinhua ក្នុងក្រុង Qintong នៃខេត្ត Jiangsug ភាគខាងកើត​ប្រទេសចិន។

៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទទួលស្វាគមន៍សមភាគីចិនលោក ស៊ី ជិនពីង និងភរិយា យ៉ាងកក់ក្តៅ ជា​មួយ​ការ​ពិសារ​ភោជនីយ៍អាហារពេលល្ងាចរួមគ្នា នៅឯរមណីយដ្ឋានឯកជនរបស់លោក ត្រាំ ក្នុងទីក្រុង Palm Beach នៃរដ្ឋផ្លូរីដា មុនកិច្ច​ប្រជុំ​កំពូល​លើក​​បំដូង​បំផុត​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ។

៤៖ មេបញ្ជាការហ្វីលីពីនម្នាក់គូសបញ្ជាក់សម្តីរបស់ប្រធានាធិបតី ឌូតឺតេ ឡើងវិញថាទីក្រុងម៉ានីលនឹងអភិវឌ្ឍន៍មូលដ្ឋានផ្សេងៗ​របស់ខ្លួន នៅសមុទ្រចិនខាងត្បូង ប៉ុន្តែមិនមែន​បញ្ជូនទ័ពទៅរុករានកាន់កាប់​តំបន់ថ្មីនោះឡើយ។

៥៖ សត្វសុនខប៉ូលិសមួយក្បាល កំពុងទទួលការបង្វឹកនៅឯមូលដ្ឋានហ្វឹកហាត់នៃទីក្រុង Shenzhen ក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេស​ចិន។

៦៖ ក្រៅពីតំបន់អឺរ៉ុប អាហ្វ្រិក និងអាមេរិក ទីបំផុតចាប់ពីពេលនេះតទៅ អ្នកប្រើប្រាស់កម្មវិធីទំនាក់ទំនង Telegram នៅក្នុងប្រទេសកម្ពុជា​យើងអាចប្រើប្រាស់មុខងារ Call បានហើយ។

៧៖ ប្រជាជនកំពុងជួបប្រទះភាពលំបាកលំបិន ស្របពេលដែលគ្រោះធម្មជាតិទឹកជំនន់​ វាយប្រហារតំបន់កាស្មៀរនៃប្រទេសឥណ្ឌា៕