(ស្តក់ហូម)៖ រថយន្តមួយគ្រឿង បានបើកបំបុកមនុស្សម្នានៅលើដងផ្លូវដ៏មមាញឹកមួយកន្លែង ចំកណ្តាលរដ្ឋធានីស្តក់ហូម (Stockholm) ប្រទេសស៊ុយអែត ហើយមនុស្សចំនួនបីនាក់ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិតនិងជាច្រើននាក់ផ្សេងទៀត បានទទួលរងរបួសជាទម្ងន់។ នេះបើតាមការអះអាងរបស់ប៉ូលិសក្នុងតំបន់កើតហេតុដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
ព័ត៌មានលម្អិតបន្ថែមនឹងមានចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕