(រុស្ស៊ី)៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ប្រជាពលរដ្ឋបាននាំគ្នាចាកចេញពីអគារ បន្ទាប់ពីលឺសម្លេងផ្ទុះដ៏ ខ្លាំងក្លាមួយនៅទីក្រុង St. Peterburg នៃប្រទេសរុស្ស៊ី ជាទីដែលទើបតែបានរងគ្រោះការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែកនាពេលថ្មីៗនេះ ដែលបានឆក់យកជីវិតមនុស្សសរុប ១៤នាក់និងបានបង្កឲ្យរបួសជាទម្ងន់ចំនួន៤៩នាក់ផ្សេងទៀត។
សូមជំរាបថា នៅរសៀលថ្ងៃមិញនេះទីក្រុង St. Petersburg នេះប៉ូលិសក៏បានរកឃើញឧបករណ៍ផ្ទុកជាតិផ្ទុះនៅក្នុងអគារស្នាក់នៅមួយកន្លែងក្នុងទីក្រុង St. Peterburg នៃប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានដោះចេញដោយសុវត្ថិភាព ហើយពេលនេះមានករណីផ្ទុះមួយទៀតហើយ។
សូមរង់ចាំព័ត៌មានបន្ថែម៖