(ម៉ូស្គូ)៖ មានការផ្ទុះមួយបានកើតមានឡើងនៅតំបន់ភាគកណ្តាលនៃទីក្រុង Rostov-on-Don នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលបានបង្ករបួសមនុស្សម្នាក់យ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការ ដកស្រង់ព័ត៌មានដោយ ស៊ិនហួរ ពីសារព័ត៌មាន TASS របស់រុស្ស៊ីនៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
អាជ្ញាធររុស្ស៊ីបានអះអាងជាបឋមក្នុងករណីនេះថា បុរសម្នាក់ដែលជាវិស្វករបានរើសបានវត្ថុមួយស្រដៀលនឹងពិល រួចក៏ចុចបណ្តាលឲ្យផ្ទុះខ្ទេចប្រអប់ដៃមួយចំហៀងតែម្តង។
គួរបញ្ជាក់ថាការផ្ទុះលើកនេះបានកើតមានឡើង បន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែក នៅឯស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុង St Petersburg កាលពីថ្ងៃចន្ទដែលបានបង្កឲ្យមនុស្សស្លាប់ ១៤នាក់ និង៤៩នាក់ផ្សេងទៀតរងរបួស៕