(បាងកក)៖ គ្រាប់បែកប៉េងប៉ុងមួយគ្រាប់ (កែច្នៃ) ដែលលាក់នៅក្នុងធុងសំរាមក្នុងទីក្រុងបាងកក ប្រទេសថៃ បានផ្ទុះឡើងនៅវេលាម៉ោងប្រមាណ ៨៖០០នាទីយប់ (ម៉ោងក្នុងតំបន់) ថ្ងៃពុធ បានបណ្តាលឲ្យបុគ្គលិកអនាម័យចំនួន០២នាក់ទទួលរងរបួសស្រាល។ នេះបើតាមសារព័ត៌មានស៊ិនហួរ ដកស្រង់ការផ្សាយនៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ឆ្នាំ២០១៧នេះ។
សារព័ត៌មានបានបន្តទៀតថា ស្ត្រីជាកម្មករអនាម័យ០២នាក់ដែលបានរងរបួសនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងយប់ហើយ។ កងកម្លាំងប៉ូលិសថៃបានឲ្យដឹងដែរថា ពួកគេកំពុងធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីផ្ទុះនេះ។
គួរបញ្ជាក់ថាការផ្ទុះនេះបានកើតឡើងនៅទល់មុខអគារមួយ ដែលជាការិយាល័យឆ្នោតជាតិរបស់ថៃស្ថិតនៅលើផ្លូវ Ratchadamnoen Klang ជិតទៅនឹងតំបន់ទាក់ទាញភ្ញៀវទេសចរ Sanam Luang របស់ទីក្រុងបាងកក៕