(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំងអាមេរិកធុន F15 មួយគ្រឿង បានធ្លាក់នៅចំងាយប្រមាណជា៣គីឡូម៉ែត្រ ពីមូលដ្ឋានទ័ពអាកាស Andrews ស្ថិតនៅ ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ខណៈមនុស្សម្នាក់បានលោតចេញពីយន្ដហោះនេះទាន់ពេលវេលា និងត្រូវបានគេជួយសង្រ្គោះ។ ក៏ប៉ុន្តែភ្លាមៗ ពុំទាន់មានការ បញ្ជាក់ពីមូលហេតុធ្លាក់នេះទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់៕