(តេហេរ៉ង់)៖ គ្រោះធម្មជាតិរញ្ជួយដីផែនដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារតំបន់មួយដែលស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រពីទីក្រុង Mashhad ស្ថិតនៅភាគឦសាននៃប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ ដែលមានការញ័ររញ្ជួយចេញពីជម្រៅដី ៣៣គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាទីក្រុង Mashhad មានប្រជាជនរស់នៅសរុប ២.៣លាននាក់។ ភ្លាមៗបែបនេះពុំទាន់មានសេចក្តីរាយការណ៍ពីចំនួនមនុស្សរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិនានានោះឡើយ៕