(ពិភពលោក)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ James Rodriguez ជាអ្នករកគ្រាប់បំប៉ោងសំណាញ់ទីបាន ៦គ្រាប់ច្រើនជាងគេឈ្នះស្បែកជើងមាស ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2014 នៅប្រទេសប្រេស៊ីល ហើយក៏ជាកីឡាករតែមួយគត់ ដែលរកគ្រាប់ស៊ុតបញ្ចូលទីគ្រប់ការប្រកួតផងដែរ។
៣ប្រកួតសន្សំពិន្ទុនៅក្នុងពូល C របស់កីឡាករវ័យ២៥ឆ្នាំ ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Real Madrid នៃប្រទេស អេស្ប៉ាញ James សុទ្ធតែស៊ុតបញ្ចូលទីបានទាំងអស់ពេលជួបក្រុមជម្រើសជាតិក្រិក កូដឌីវ័រ និងសាម៉ូរៃជប៉ុន មុនទៅបំបាក់ក្រុមស្ថិតក្នុងតំបន់អាមេរិកឡាទីនដូចគ្នា អ៊ុយរូហ្គាយ ២-០ នៅវគ្គ១៦ក្រុម មុនហាលអាវក្រោមថ្វីដៃម្ចាស់ផ្ទះប្រេស៊ីល ២-១ ក្នុងវគ្គ៨ក្រុមចុងក្រោយនោះ។
សូមទស្សនាវិដេអូ Highlight បញ្ជាក់មានដូចខាងក្រោមនេះ៖