(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។ ចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ សូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចាកចេញពីទីក្រុងប៉េកាំងទៅបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋនៅហ្វាំងឡង់ មុននឹងបន្តទៅជួបលោក ដូណាល់ ត្រាំ នៅឯរមណីយដ្ឋាន Ma-a-Lago ក្នុងរដ្ឋផ្លូរីដា នៃសហរដ្ឋអាមេរិក!
២៖ គណៈរដ្ឋមន្រ្តីថៃបានអនុម័តចំពោះការទិញរថក្រោះ ១០គ្រឿង ពីចិននៅក្នុងតម្លៃ៥៨លានដុល្លារ ដើម្បីយកមកជំនួសរថក្រោះម៉ូដែលរបស់សហរដ្ឋអាមេរិក!
៣៖ មនុស្សស្លាប់១៤នាក់ និងរបួស៤៩នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែកកក្រើកទីក្រុង St Petersburg កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ!
៤៖ ឆ្នេរសមុទ្ររបស់វៀតណាមពោរពេញដោយសារធាតុគីមី បង្កភាពក្តៅក្រហាយជាខ្លាំងដល់ប្រជានេសាទ ខណៈរដ្ឋាភិបាលមិនទាន់អាចដោះស្រាយបាននៅឡើយ!
៥៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃ Ismael Sueno ចេញពីតំណែងដោយសារតែរឿងពុករលួយ ការធ្វើឱ្យបាត់បង់ការជឿជាក់ និងទំនុកចិត្តពីរដ្ឋាភិបាល!
៦៖ មនុស្សស្លាប់ចំនួន៣៥នាក់ ក្នុងការទម្លាក់គ្រាប់បែកគីមី ដែលរដ្ឋាភិបាលស៊ីរី រងការចោទប្រកាន់ថាជាអ្នកបង្ក!
៧៖ នាវាចម្បាំង Te Kaha (F77) របស់នូវែលសេឡង់ មកដល់ទីក្រុងម៉ានីលរបស់ហ្វីលីពីន ដើម្បីចូលរួមលំហាត់ហ្វឹកហ្វឺន ដើម្បីសង្គ្រោះមនុស្សធម៌រយៈពេល០៤ថ្ងៃ!