Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាកម្រងរូបភាពសំខាន់ៗ នៃព្រឹត្តិការណ៍អន្តរជាតិ ប្រចាំថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧!

03-04-2017 23:50

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបាន​កើត​ឡើង រួមទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍​ទូទាំងសកលលោក​ដ៏គួរឲ្យចាប់អារម្មណ៍​ជាច្រើន​ទៀត។ ចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះ សូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរជប៉ុនលើកទឹកចិត្ត​ប្រជាជនខ្លួន ឲ្យ​ទៅរស់នៅតំបន់កោះនានា ដើម្បីពង្រីកវិសាលភាពនៃចំនួន​ប្រជាជននៅតំបន់ស្រយាល!

២៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រវាយប្រហារភាគឦសាន បណ្តាលឲ្យភ្នំភ្លើងពីរផ្ទុះឡើង ដែលមិនធ្លាប់មានក្នុងរយៈពេល ២៥០ឆ្នាំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស!

៣៖ ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ប្រកាសថា គ្រោះរអិលបាក់ដីដ៏អាក្រក់ បានបង្កឲ្យមនុស្ស២៥៤នាក់ស្លាប់ ក្នុងនោះមាន៤៤នាក់ជាកុមារ និង២០០នាក់ទៀតបន្តបាត់ខ្លួន!

៤៖ ការទស្សនាផ្ទៃមេឃ និងផ្កាយនាពេលរាត្រីក្នុងទីក្រុង Hengyang នៃខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន កំពុងក្លាយជារឿងពេញនិយមមួយ!

៥៖ ប្រជាជនក្នុងទីក្រុងញូយ៉ករបស់អាមេរិក ប្រារព្ធពិធីបុណ្យបន្ថយភាពតានតឹងប្រចាំឆ្នាំ ដោយយកវត្ថុទន់ៗ និងខ្នើយវាយតប់លើគ្នា ជាការកម្សាន្តដ៏រីករាយមួយ!

៦៖ ទីក្រុង Jinjiang នៃខេត្តហ្វ៊ុយជាន ជាប់ឆ្នេរសមុទ្រភាគខាងកើតចិន​កំពុងតែបង្កើតនូវជ្រោយ​សប្បនិមិត្ត​មួយប្រវែងពីរគីឡូម៉ែត្រ ដើម្បីបង្កើនភាពទាក់ទាញ និងជាទីលំនៅបែប​ទំនើបថ្មីមួយ!

៧៖ កូរ៉េខាងជើង នឹងប្រារព្ធព្រឹត្តិការណ៍ធំៗនៅក្នុងខែមេសានេះ ដើម្បីរំលឹកខួបដល់បិតាស្ថាបនិក និងការបង្កើតកងទ័ពកូរ៉េខាងជើង ដែលអាចនឹងមានការបាញ់មីស៊ីល ឬបំផ្ទុះនុយក្លេអ៊ែរអបអរ!