(ពិភពលោក)៖ Youtube ជាក្រុមហ៊ុនវីដេអូធំជាងគេលើពិភពលោក ដែលមនុស្សអាចចូលទស្សនា ឬ Upload វីដេអូច្រើនប្រភេទ អាចចែករំលែកបន្តតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដោយរាល់ការចូលទស្សនានឹងផ្តល់ប្រាក់ដល់ក្រុមហ៊ុន Youtube និងអ្នក Upload ដោយស្វ័យប្រវត្តិ។ ក្នុងករណីដែលវីដេអូទាំងនេះ ទទួលបានអ្នកទស្សនាកាន់តែច្រើន នោះក្រុមហ៊ុនYoutube និងអ្នក Upload វីដេអូនេះ ទទួលបានប្រាក់កាន់តែច្រើនសន្ធឹកសន្ធាប់ដូចគ្នា។
ខាងក្រោមនេះ ជាវីដេអូទាំង១០ ដែលទទួលបានអ្នកទស្សនាច្រើនបំផុត៖
១៖ វីដេអូបទចម្រៀង Gangnam Style ច្រៀងដោយលោក Psy អ្នកចូលទស្សនាចំនួន២,៨០០,៧៨៥,៧៧៧នាក់ Upload នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
២៖ វីដេអូបទចម្រៀង See you Again អ្នកច្រៀងលោក Wiz Khalifa អ្នកចូលទស្សនាចំនួន២,៥៧៥,១៤៩,០៦០នាក់ Upload នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥។
៣៖ វីដេអូបទចម្រៀង Sorry ច្រៀងដោយលោក Justin Bieber អ្នកចូលទស្សនាចំនួន២,៣៧៣,៥៨៨,០១៤នាក់ Upload នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។
៤៖ វីដេអូបទចម្រៀង Uptown Funk ច្រៀងដោយលោក Mark Ronson អ្នកចូលទស្សនាចំនួន ២,៣១៤,១៦៦,២៤៥នាក់ Upload នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។>
៥៖ វីដេអូគំនូរជីវចលរបស់ក្រុមហ៊ុន Get Movies អ្នកចូលទស្សនាចំនួន២,០៣១,៩៩៥,៨៧៣នាក់ Upload នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។
៦៖ វីដេអូបទចម្រៀង Shake it off ច្រៀងដោយ កញ្ញា Taylor Swift ចំនួនអ្នកចូលទស្សនា២,០១៤,៤១២,២០១នាក់ Upload នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។
៧៖ វីដេអូបទចម្រៀង Blank Space ច្រៀងដោយកញ្ញា Taylor Swift អ្នកចូលទស្សនាចំនួន២,០០៤,៧១៦,៦៦៦នាក់ Upload នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។
៨៖ វីដេអូបទចម្រៀង Bailando ច្រៀងដោយលោក Enrique Iglesias អ្នកចូលទស្សនាចំនួន១,៩៩៨,៨៨២,២១៨នាក់ Upload នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤។
៩៖ វីដេអូបទចម្រៀង Lean on ច្រៀងដោយកញ្ញា Major Lazer និងDJ Snake អ្នកចូលទស្សនាចំនួន ១,៩៥៤,៣៣៨,៧៦៥នាក់ Upload នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥។
១០៖ វីដេអូបទចម្រៀង Hello ច្រៀងដោយកញ្ញាAdele អ្នកចូលទស្សនាចំនួន១,៩២៤,២៤៦,៥៨៣នាក់ Upload នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥៕