(តួកគី)៖ ឆ្នាំ២០១៦ មិនមែនជាឆ្នាំល្អឡើយសម្រាប់ប្រទេសតួកគី យ៉ាងហោចណាស់មានការវាយប្រហារ ភេរវកម្ម ៣០ដងធ្វើឡើងក្នុងប្រទេស ដែលបណ្តាលឲ្យមនុស្ស ៣០០នាក់យ៉ាងតិចបាត់បង់ជីវិត។
រដ្ឋធានីអង់ការ៉ាវិញបានជួបនឹងការធ្វើរដ្ឋប្រហារ ដែលបានសម្លាប់ជិវិតមនុស្សអស់ ២៩០នាក់ថែមទៀត។ ក្រោយពីនោះមករដ្ឋាភិបាលបានធ្វើបន្សុទ្ធកម្មប្រជាជនស៊ីវិលអស់ជាង ១០០,០០០នាក់ ក្នុងនោះមានអ្នកកាសែត សិស្សនិស្សិត និងអ្នកធ្វើការក្នុងវិស័យនយោបាយផ្សេងៗទៀត ដែលពួកគេទាំងនេះអ្នកខ្លះត្រូវបានគេបណ្តេញចេញពីការងារ និងអ្នកខ្លះទៀតត្រូវបានគេចាប់ឃុំខ្លួនទៀតផង។
ទីភ្នាក់ងារជាច្រើនបានវាយតម្លៃថា សេដ្ឋកិច្ចតួកគីបានធ្លាក់ចុះ ចំណែកផ្នែកយោធាវិញតួកគីបានចូលរួមជាមួយស៊ីរីដើម្បីដណ្តើមមកវិញនូវ «កន្លែងសុវត្ថិភាព» នៅតាមព្រំដែន។ នៅក្នុងប្រវត្តិសាស្រ្តដំបូងបំផុត ទាហានតួកគីបានសម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីកាលពីខែធ្នូនៅក្នុងទីក្រុងអង់ការ៉ា។ ប្រជាជនតួកគី រស់នៅរយៈពេលពាក់កណ្តាលឆ្នាំចុងក្រោយក្នុង ភាពចលាចលមកដល់សព្វថ្ងៃ។
បន្តមកដើមឆ្នាំ២០១៧នេះវិញ ប្រជាជនបានជួបនឹងការវាយប្រហារមួយទៀត គឺការបាញ់សម្លាប់ នៅក្លឹបរាត្រីទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបណ្តាលឲ្យមនុស្ស ៣៩នាក់បាត់បង់ជីវិត ដែលនេះជាការវាយប្រហារធ្ងន់ធ្ងរបំផុត ដែលរដ្ឋអ៊ីស្លាមធ្លាប់បានវាយលុកមកលើប្រទេសតួកគី និងជាការវាយប្រហារខ្នាតធំទី៨ ដែលបានធ្វើឡើងនៅប្រទេសនេះរាប់គិតតាំងពីឆ្នាំ២០១៥។ រយៈពេល ១ ឆ្នាំចុងក្រោយនេះមនុស្ស ១៥០នាក់ត្រូវបានគេសម្លាប់ ភាគច្រើនជាអ្នកទេសចរ។
ក្រោយការបាញ់សម្លាប់កាលពីដើមឆ្នាំ២០១៧ សភាតួកគីបានពន្យាស្ថានការណ៍អាសន្នរបស់រដ្ឋ រយៈពេល ៣ខែបន្ថែមទៀត ក្រោយរដ្ឋប្រហារដែលបានកើតឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។ អាជ្ញាធរបានចាប់ខ្លួនមនុស្សជាច្រើននាក់ និងបានបំបិទប្រព័ន្ធផ្សព្វផ្សាយដូចរាល់ពេល មានបញ្ហានៅប្រទេសតួកគី រួមទាំងពេលដែលមានការបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី។ រដ្ឋាភិបាលអង់ការ៉ា បានប្រកាសផងដែរថា «រាល់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នឹងត្រូវបានគេត្រួតពិនិត្យ។ ប៉ុន្តែការដាក់គំនាបរបស់គណបក្សកាន់អំណាច មិនឲ្យមានសេរីភាពផ្សព្វផ្សាយ បានធ្វើឲ្យប្រទេសតួកគីមិនមានសុវត្ថិភាព ហើយកទង្វើរបស់រដ្ឋាភិបាលក្នុងការធ្វើបន្សុទ្ធកម្មក៏មិនបានរួមចំណែកជួយអ្វីដែរ។
ជាក់ស្តែងរដ្ឋអ៊ីស្លាមគឺគ្រាន់តែជាផ្នែកតូចមួយនៃគោលដៅរបស់តួកគី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ក្នុងខែធ្នូពួកសកម្មប្រយុទ្ធឃើដបានធ្វើការវាយប្រហារអត្តឃាតបីគឺ ការបំផ្ទុះគ្រាប់បែកនៅទីក្រុងអ៊ីស្តង់ប៊ុល និងពីរដងផ្សេងទៀតនៅកណ្តាលប្រទេសតួកគី បានសម្លាប់មនុស្សសរុប ៥៨នាក់ និងរបួសច្រើនជាង ១៥០នាក់ទៀត។
ការកើនឡើងនៃលទ្ធិជ្រុលនិយមនេះ ត្រូវបានគេទាយដឹងទុកជាមុន។ កាលពីខែកក្កដាឆ្នាំ២០១៥ ការចរចាសន្តិភាពទីក្រុងអង់ការ៉ាជាមួយគណបក្សឃឺដពលករបំបែក (PKK) ដែលជាអង្គការភេរវកម្មមួយដែលបានកំណត់បានបញ្ចប់ ក្រោយការវាយប្រហាររយៈពេលពីរឆ្នាំ។ PKK ដែលបានវាយប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលតួកគី អស់បួនទសវត្សរ៍មកហើយ មិនដែលមានរដ្ឋាភិបាលតួកគី ចរចាជាមួយលោក Abdullah Ocalan ជាមេដឹកនាំដែលស្ថិតនៅក្នុងពន្ធនាគារឡើយ មុនគណបក្សកាន់អំណាច AKP ទទួលដំណែង។
ការបញ្ឈប់ការវាយប្រហារក្នុងឆ្នាំ ២០១៣ ជាអំឡុងពេលមិនធ្លាប់មានពីមុនមកជាឱកាសផ្តល់ជូននូវភាពស្ងប់ស្ងាត់ផ្នែកសេដ្ឋកិច្ចសង្គម។ ក្មេងជំនាន់ក្រោយជនជាតិឃឺដជាច្រើននាក់ បានខឹងសម្បាថនឹងប្រធានាធិបតីតួកគី លោក រ៉ាសិប តាយយីប អឺដូហ្គាន់ ដែលបានប្តូរចិត្តមិនចង់បានសន្តិភាពវិញនៅក្នុងឆ្នាំ២០១៥។
ក្រោយដំណើរការសន្តិភាពដែលមានតែក្នុងក្រដាសក្នុងឆ្នាំ ២០១៥ ជនជាតិឃើដដែលមានសម្ព័ន្ធភាពនឹងបក្ស PKK បានបន្តការធ្វើការវាយប្រហារជាមួយប្រទេសតួកគីសាជាថ្មីម្តងទៀត ដោយធ្វើសង្គ្រាមពីភូមិស្រុកភាគអាគ្នេយ៍មកកាន់ទីក្រុង ក្នុងនោះការវាយប្រហារធ្ងន់ធ្ងរមានដូចជា ការធ្វើការវាយប្រហារអត្តឃាតដោយបំផ្ទុះគ្រាប់បែកនៅទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ូលជាដើម។ រួមគ្នាជាមួយបក្សឃើដមួយទៀត គឺ TAK ក្រុមទាំងនេះសម្លាប់ជីវិតមនុស្សអស់ ៣០០នាក់ ក្នុងការបំផ្ទុះគ្រាប់បែក ៣០ដងតាំងពីខែកក្កដា ឆ្នាំ២០១៥ ក្នុងនោះគោលដៅមួយរូបរបស់ពួកគេ គឺមេដឹកនាំ បក្សសាធារណរដ្ឋ លោក Kemal Kilicdaroglu ដែលនៅតែទទួលរងការគំរាមកំហែង ទោះបីជារួចផុតជីវិត ពីការវាយប្រហារក៏ដោយ។
រដ្ឋាភិបាលអង់ការ៉ារវល់ពេញដៃដោយសារគណបក្ស PKK និងសាខាជាច្រើនដែលមាននៅក្នុងប្រទេសតួកគី។ ប៉ុន្តែខណៈដែលការប្រកួតទាំងពីរបានអូសបន្លាយរយៈពេលយូរ វាហាក់ដូចជាច្បាស់កាន់តែខ្លាំងឡើងថា ការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃើដ ធ្វើអោយមានការប៉ះពាល់ដល់ការតស៊ូប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ISIS។
ចាប់តាំងពីដើមសង្គ្រាមស៊ីវិលនៅស៊ីរី តួកគីបានរួមដៃគ្នាគាំទ្ររដ្ឋអ៊ីស្លាម និងក្រុមជីហាដដទៃទៀតធ្វើឲ្យ ប្រទេសសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ជាពិសេសសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យើងមិនច្បាស់ឡើយថា ប្រទេសតួកគីបានអនុញ្ញាតដោយផ្ទាល់ ឬយ៉ាងណា ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាម និង ក្រុមជីហាដនិយមផ្សេងទៀតបានតាំងទីកន្លែងរបស់ពួកគេនៅទីក្រុងអ៊ីស្តង់ប៊ូល, អង់ការ៉ា និងទីក្រុងដទៃទៀតនៅក្បែរព្រំដែនតួកគី និងស៊ីរីនេះ។
ក្រុមអ៊ីស្លាមរ៉ាឌីកាល់ផ្ទាល់របស់តួកគី ដែលបានផ្តល់ភាពងាយស្រួលឲ្យក្រុមជីហាដប្រទេសស៊ីរី មានដូចជា Hay'at និង Tahrir al-Sham (HTS បានគេស្គាល់ថាជា Jabhat ហ្វាតា al-Sham និង Jabhat អាល់-Nusra) និង Ahrar al-Sham ដើម្បីប្រមូលបក្សពួកបន្ថែម។
លើសពីបណ្តាញផ្ទាល់នៅប្រទេសតួកគី វត្តមានរបស់ក្រុមជីហាដអនឡាញក្នុងប្រទេសតួកគីកំពុងកើនឡើង។ ជាការពិតណាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាវេទិកា កំពូល ដើម្បីជ្រើសរើសមនុស្សបន្ថែមអោយរដ្ឋអ៊ីស្លាម IS និងក្រុមជ្រុលនិយមបច្ចេកវិទ្យា ព្រមទាំងបទពិសោធន៍ផ្សេងទៀត។ ខណៈពេលដែលតួកគីបានដាក់ច្បាប់លើប្រព័ន្ធផ្សព្វផ្សាយ ការបង្ក្រាបលើក្រុមជីហាដមានតិចតួចណាស់ ខណៈពេលដែលរដ្ឋាភិបាលកាន់ដោយបក្ស AKP បានពង្រីកការគ្រប់គ្រងលើបក្សផ្សេងណា ដែលខ្លួនដឹងថាមានទំនោរប្រឆាំងនឹងរដ្ឋាភិបាល។
ងាកទៅឆ្នាំ២០១៥ យោធាជាប់ដៃនឹងពួកជីហាត ប្រឆាំងនឹងរបបដឹកនាំស៊ីរីរបស់លោក បាហ្សា អាល់ អាស្សាដ (និងជនជាតិភាគតិចទាំងអស់) ក្នុងប្រទេសស៊ីរីអស់រយៈពេលពីរឆ្នាំមកហើយ ទោះយ៉ាងណាក៏ដោយនេះមិនមែនជាអ្វី ដែលកំពុងកើតឡើងទៀតឡើយ។ ព្រំប្រទល់ភាគខាងជើងជាប់ប្រទេសស៊ីរីកាន់តែមានសំពាធខ្លាំងឡើងជាមួយគ្នានឹង ការប៉ះទង្គិចគ្នានឹងរដ្ឋអ៊ីស្លាមបណ្តាញរដ្ឋអ៊ីស្លាមក៏កាន់តែរីករាលដាលនៅទូទាំងប្រទេស អ្វីដែលអាក្រក់បំផុតអាចនឹងកើនមានឡើងក្នុងប្រទេសតួកគី។
ទីក្រុងអង់ការ៉ាបានអះអាងខ្លួនបានបង្ក្រាបអំពើភេរវកម្ម ៣៥០ករណីមិនឲ្យកើតឡើង។ បើនេះជាការពិត វាជាសមិទ្ធិផលដ៏លេចធ្លោមួយ។ ប៉ុន្តែបរិមាណនៃការបង្ហូរឈាម ដែលទាក់ទងនឹងភេរវកម្មតួកគីបានទទួលរងនៅពីរឆ្នាំចុងក្រោយនេះ ពិតជាច្រើនលើសលប់មិនអាចទទួលយកបានឡើយ ។ លទ្ធភាពនៃអំពើហិង្សានៅតែបន្តគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសតួកគី ព្រមទាំងប្រទេសជិតខាងជាសម្ព័ន្ធមិត្តរបស់ខ្លួន៕