(ប៉េកាំង)៖ ក្រុមហ៊ុនរដ្ឋចិន China Aerospace Science & Industry Corp. (CASIC) បានប្រកាសពីគំរោងបាញ់បង្ហោះផ្កាយរណបខ្នាតតូចចំនួន ១៥៦គ្រឿង ដែលនឹងជួយសម្រួលដល់ ការប្រគបដណ្ដប់លើការប្រើប្រាស់អ៊ីនធើណែតសកល ឱ្យកាន់តែមានល្បឿនលឿន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
យោងតាមក្រុមហ៊ុន CASIC នេះគឺជាគំរោងនៃការបង្កើត បណ្ដាញផ្កាយរណបកម្រិតទាបនៅលើគន្លងតារាវិថីជាលើកដំបូងជាមួយនឹងរយៈកម្ពស់ពីផ្ទៃផែនដី ១,០០០ គីឡូម៉ែត្រ និងត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ទីអវអាកាសឱ្យកាន់តែទូលាយ។ ជុំវិញគំរោងនេះដែរ លោក Bei Chao ជាវិស្វករក្រុមហ៊ុន CASIC បានបញ្ជាក់ថា គំរោងបង្ហោះផ្កាយរណប គឺជាកម្មវិធីផ្កាយរណបធម្មតាក៏ប៉ុន្តែវាអាចនឹងវិវត្តន៍ទៅជាផ្កាយរណបរុករកខ្នាតធំ នៅពេលណាមួយជាមិនខាន៕