(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចុះហត្ថលេខាហើយលើលិខិតផ្លូវការមួយ ដែលនឹងត្រូវដាក់ជូនសហភាពអឺរ៉ុប នៅថ្ងៃពុធនេះ ដើម្បីបញ្ជាក់ថា ចក្រភពអង់គ្លេស ដាក់ចេញដំណើរការនៃកិច្ចចរចាដើម្បីចាកចេញ (Brexit) ជាមួយសហភាពអឺរ៉ុប ខណៈការព្រួយ បារម្ភជាច្រើនកំពុងកើតមានឡើងដោយខ្លាចក្រែងសមាជិកផ្សេងទៀត អាចនឹងដើរចេញពីប្លុកមួយនេះតាមអង់គ្លេសដែរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមការគ្រោងទុក លោកស្រី Theresa May នឹងប្រគល់លិខិតខាងលើអនុឡោមតាមមាត្រាទី៥០ នៃសន្ធិសញ្ញាទីក្រុង Lisbonne ដល់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk នៅម៉ោង១២៖៣០នាទី ថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់)។
គួរបញ្ជាក់ថា ប្រជាជនចក្រភពអង់គ្លេសភាគច្រើន បានបង្ហាញឆន្ទៈរបស់ពួកគេចង់ដើរចេញពីសហភាពអឺរ៉ុប ឬ Brexit តាមរយៈការបោះឆ្នោត ប្រជាមតិមួយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦៕