(សេអ៊ូល)៖ ក្រុមជំនាញផ្នែកសង្គ្រោះរបស់កូរ៉េខាងត្បូង ទំនងជាបានរកឃើញគ្រោងឆ្អឹងនៃជនរងគ្រោះ នៅក្នុងនាវា Sewol ដែលបានលិចអស់រយៈពេល០៣ឆ្នាំមកហើយ និងត្រូវបានស្រង់ចេញពីក្នុងទឹកសមុទ្រ កាលពីសប្តាហ៍មុននេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
សេចក្តីប្រកាសជាផ្លូវការត្រូវបានក្រសួងកូរ៉េខាងត្បូងអះអាងថា នឹងចេញនៅល្ងាចថ្ងៃអង្គារនេះ ខណៈដែលមានសេចក្តីរាយការណ៍ជាបឋមថា គ្រោះឆ្អឹងនោះអាចជាគ្រោងឆ្អឹងមួយក្នុងចំណោមជនរងគ្រោះទាំង ០៩នាក់ ដែលបានបន្តបាត់ខ្លួនក្រោយហេតុការណ៍លិចនាវា Sewol កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់ជនរងគ្រោះភាគច្រើនជាសិស្សសាលាក្មេងៗចំនួន ៣០៤នាក់៕